ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សហរដ្ឋអាមេរិកស្តីបន្ទោសអ៊ីរ៉ង់ ខណៈប្រេងឥន្ធនៈឡើងថ្លៃ

ប្រព័ន្ធផ្សព្វផ្សាយ Reuters news បានចុះផ្សាយថា លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិក លោក Mike Pompeo បានស្តីបន្ទោសយ៉ាងខ្លាំងចំពោះប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភានេះ ពាក់ព័ន្ធនឹងកំណើននៃតម្លៃប្រេងឥន្ធនៈនៅលើពិភពលោក ដែលកើតចេញពីការវាយប្រហារវិច្ឆេទកម្មពីអ៊ីរ៉ង់ ។

លោក Mike Pompeo បាននិយាយថា អ៊ីរ៉ង់គឺជាអ្នកនៅពីក្រោយការវាយប្រហារវិច្ឆេទកម្មដោយយាន ដ្រូន ទៅលើនាវាដឹកប្រេងចំនួន៤គ្រឿងកាលពីដើមខែឧសភានេះ ដែលនាវាដឹកប្រេងចំនួន២គ្រឿងជារបស់ប្រទេសអារ៉ាប៊ី សាអូឌីត ។

លោក Mike Pompeo បានបញ្ជាក់ថា អាមេរិកបញ្ជូនរបាយការណ៍ពីអំពើវិច្ឆេទកម្មរបស់អ៊ីរ៉ង់ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងរឹតបន្តឹងបន្ថែមទៀតលើអ៊ីរ៉ង់ តាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ៕