ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេច​តេ​ជោ ហ៊ុន សែន បានចាក​ចេញពី​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ​មកកាន់​មាតុប្រទេស​វិញ​ហើយ

​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា “​នៅពេលនេះ ខ្ញុំ​កំពុង​ដឹកនាំ​គណប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​វិលត្រឡប់​ទៅកាន់​មាតុប្រទេស​វិញ បន្ទាប់ពី​បានមក​បំពេញបេសកកម្ម​ការងារ​នៅ​ប្រទេស​ជប៉ុន ដោយ​ជោគជ័យ ចាប់ពី​ថ្ងៃទី​២៨ ដល់ ថ្ងៃទី​៣១ ឧសភា កន្លងមកនេះ​។ វត្តមាន​របស់ខ្ញុំ នៅលើ​ទឹកដី​ជប៉ុន គឺ​បាន​ពង្រឹង​នូវ​មិត្តភាព និង​សហប្រតិបត្តិការ​កាន់តែ​ល្អ​ជិតស្និទ្ធ​ជាមួយ​មិត្ត​ជប៉ុន​”​។​

​សម្តេច​តេ​ជោ បន្តថា “​អរគុណ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ជប៉ុន ដែល​តែងតែ​ចូលរួម​ជួយ​ដល់​ការកសាង​ប្រទេស​កម្ពុជា​។ អរគុណ​ក្រុមហ៊ុន​ឯកជន​ជប៉ុន​ទាំងអស់ ដែល​កំពុង​វិនិយោគ​ផ្តល់​ការងារ​រាប់ម៉ឺន​ដល់​ពលរដ្ឋ​ខ្មែរ​”​។​

​សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា “​ខ្ញុំ​សូម​អរគុណ​ដល់​ជនរួមជាតិ​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​ផ្តល់នូវ​ទំនុកចិត្ត​និង​គាំទ្រ​ចំពោះ​រូបខ្ញុំ ក្នុងការ​ដឹកនាំ និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​យើង អោយ​កាន់តែ​រីកចម្រើន​លឿន​ទៅមុខ​។ សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួបតែ​សេចក្តីសុខ និង​សំណាងល្អ​គ្រប់ៗ​គ្នា​”៕​