ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន ៖ «លោកសាពូនមីដាដាបានបង្ហោះសារដោយនិយាយថា ខ្ញុំ និងភរិយាបានជួយគាត់ ចំនួន ៦,៧លានដុល្លារ ព្រមទាំងផ្ទះ និងឡាន។ ច្រើនណាស់កូន បើកូនទទួលបានមែនតើកូនយកទៅណា?។
តើកូនឆ្កួត ឬក៏ឡប់ ឬចង់អួតទៅអ្នកដ៏ទៃ? ជាង១០ឆ្នាំមុនពុកម៉ែបានហៅកូនទាំងពីរ និងចៅទៅលេងផ្ទះវិមានឯករាជ្យ និងបានផ្តល់ប្រាក់៣០មុឺនដុល្លារ សម្រាប់ពួកកូនទិញផ្ទះនៅ។
ក្រោយមកដោយឃើញថាមារយាទកូនទាំងពីរមិនកើត ពុកម៉ែ បដិសេធមិនជួយកូនទៀតទេ ទោះកូនបានសុំមកទៀតដើម្បីបង់រំលោះផ្ទះដែលកូនប្រាប់ថាទិញផ្ទះចំនួន៤ ដែលគ្មានលុយបង់រំលោះឲ្យគេ។
កូនប្រុស ពុកម៉ែមានចិត្តចង់ជួយកូនតែកូនមិនត្រឹមតែបំផ្លាញខ្លួនឯងទេ តែកូនចង់បំផ្លាញដល់ពុកម៉ែតាមរយៈការបង្ហោះសារបែបនេះទៅវិញ។
លុយជិត៧លានដុល្លារវាច្រើនណាស់ដែលពុកគ្មានលទ្ធភាពផ្តល់ឲ្យកូននោះឡើយ»៕