ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កំពូលតារាចម្រៀង ខាន់ ជេមស៍ រើខ្លួនមិនរួចជាមួយអ្នកគាំទ្រនៅស្រុករមាហែងខេត្តស្វាយរៀង

កំពូលតារាចម្រៀង ខាន់ ជេមស៍ នៅក្នុងកម្មវិធីចែកអំណោយកង់ដល់​ក្មេងៗ​ ដែលរៀនពូកែ​​ ស្ថិតនៅស្រុក​​រមាហែង  ខេត្តស្វាយរៀង​​​​​ថ្មីៗនេះ ស្រាប់​តែ តារារូបនេះ​​​រើខ្លួន​មិន​រួចជាមួយ ​និងអ្នក​គាំទ្រប្រមាណ ៣០០​​​នាក់រោមជិត​​​ តាម​​​​សុំហត្ថលេខាម្នាក់ម្តង​ម្នាក់​ម្តង​​ ​​ហើយ​សកម្មភាពដ៏កម្រនេះ​​បាន​​​​បង្ហាញ​​ពីការស្រឡាញ់​​ចូលចិត្តលោកពេលជួប​​ផ្ទាល់ តាមរយៈការងារសង្គម​​ជាតិ​​​​​ផងដែរ​​។

តារាចម្រៀង​ប្រចាំផលិតកម្មសាន់ដេ លោក ខាន់ ជេមស៍ ក្រៅពី​​ចេញច្រៀងតាម​​​កម្មវិធីប្រគុំតន្រ្តីធំៗ និង​​​តាម​​​​ស្ថា​នីយទូរទស្សន៍ តារារូប​នេះ កំពុងតែ​​មានប្រជា​​ប្រិយភាពយ៉ាង​​ខ្លាំង​​​​​​ តាមរយៈបទចម្រៀង​​​ថ្មីៗ ​​ប្រចាំ​ផលិត​​​​​​កម្ម​សាន់ដេកំពុងទាក់ទាញយុវវ័យ​​ ហើយ​បច្ចុប្បន្ន​លោកកំពុងតែមានការមមាញឹក​យ៉ាងខ្លាំង​​​ផងដែរ​​​ស្ទើរតែរក​​ពេល​​​​ទំនេរ​​​​គ្មាន ដោយ​​សារ​​​តែបណ្តាក្រុមហ៊ុន​​​​រៀបចំកម្មវិធីប្រគុំតន្រ្តីផ្សេងៗ​​​​​​។

ស្នាមញញឹម​របស់​មហាជននា​​ពេលនេះកំពុងតែបង្កើន​នូវកម្លាំងចិត្តបន្ថែមទៀត ដល់​កំពូលតារាចម្រៀង ខាន់ ជេមស៍ ហើយ​បទចម្រៀងខាងលើ​នេះ គឺជាបទ​​​ពេញនិយមស្ទើរគ្រប់ស្រទាប់វណ្ណៈ​​ ​និងជាបទ​​​ចម្រៀង​​​ដែលធ្វើ​ឲ្យ​លោកមានឈ្មោះ​បោះសម្លេងកាន់តែខ្លាំង​​លើវិថីសិល្បៈនាពេលកន្លងមក​​​​​​​។​​​

លោក ខាន់ ជេមស៍ នៅតែជាតារាចម្រៀង​ស្ថិតក្នុងដួងចិត្តយុវវ័យដដែល​ និងបច្ចុប្បន្ន​នេះលោក​មានភាពមមាញឹកយ៉ាងខ្លាំងនៅក្នុងវិស័យសិល្បៈ និង​ក្រៅ​វិស័យ​សិល្បៈ។ ក្រៅពីអាជីពសិល្បៈ​តារាចម្រៀង​រូប​នេះ ​ ក៏បាន​ក្លាយទៅអ្នក​ជំនួញ​ផ្នែក​ដីឡូតិ៍ នៅតំបន់មួយ​នៃស្រុកស្រីសន្ធរ ខេត្តកំពង់ចាម​​​​ទៀតផងដែ​​រ​។

ដំណើរចុះទៅលេងបងប្អូននៅតំបន់ដីឡួតិ៍ លោកបានជួបជាមួយនឹងអ្នកគាំទ្ររបស់ខ្លួនដែលធ្លាប់មានការគាំទ្រ ចាប់តាំងពីបទ «របាំចងស្នេហ៍» មកម្ល៉េះ។ ពេលបានជួបតារាក្នុងដួងចិត្តខ្លួនបែបនេះ អ៊ុំពូ មាមីងនិងយុវវ័យ​បានសំណូមពរឲ្យលោក ខាន់ ជេមស៍ បកស្រាយផ្ទាល់ចម្រៀងបទ របាំចងស្នេហ៍ តែម្តង។

ក្នងនាមជាតារាចម្រៀងល្បីរបស់កម្ពុជាមួយរូប ខាន់ ជេមស៍ មិនបានគិតថានៅទីធ្លារវាលស្រែនោះទេ លោកបានច្រៀងជូន​ពុកម៉ែ​បងប្អូន​នៅ​ទីនោះ​តាម​សំណើ ព្រោះលោក​ចង់ឲ្យ អ៊ុំពូមីង សប្បាយចិត្ត និងបានចូលរួមសប្បាយ​រីករាយជាមួយគ្នាក្នុង​វេលានោះ៕

 

​​