ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

វិទ្យាស្ថានស៊ីអ៊ីអូបញ្ជូនតំ ណាងនិស្សិត IBMទៅសិក្សានៅគណៈកម្មការមូលបត្រកម្ពុជា

វិទ្យាស្ថានស៊ីអ៊ីអូបញ្ជូនតំណាងនិស្សិតបរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិចំនួន១០ នាក់ចូលរួមស្ដាប់ការចែករំលែកចំណេះដឹងស្ដីពវិស័យមូលបត្រកម្ពុជាពីវាគ្មិនជំនាញក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយសម្រាប់អ្នកសារព័ត៌មានលើកទី៩នៅទីស្ដីការគណៈកម្មការមូលបត្រកម្ពុជាហៅកាត់ថា គ.ក.ម។

ក្រោមកិច្ចសហប្រតិបត្តិការជាមួយ គ.ក.ម ដើម្បីលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យមូលបត្រ កាលពីថ្ងៃទី២៩ ឧសភានេះ វិទ្យាស្ថានស៊ីអ៊ីអូបានគាំទ្រ និងបញ្ជូននិស្សិតរបស់ខ្លួនចូលរួមស្ដាប់ការចែករំលែកចំណេះដឹងមួយចំនួនពាក់ព័ន្ធទៅនឹងវិស័យមូលបត្រដូចជា ការវិវត្តន៍នៅក្នុងវិស័យមូលបត្រនៅកម្ពុជា គុណសម្បត្តិរបស់ទីផ្សារមូលបត្រដល់កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ការយល់ដឹងអំពីផលប្រយោជន៍គម្រោងវិនិយោគរួម។

សារៈសំខាន់នៃអភិបាលកិច្ចសាជីវកម្ម កិច្ចដំណើរការបោះផ្សាយលក់សញ្ញាបណ្ណសាជីវកម្មនៅកម្ពុជា និងភាពខុសគ្នានៃការវិនិយោគ៖ មូលបត្រកម្មសិទ្ធិ មូលបត្របំណុល និងផលប្រយោជន៍ក្នុងគម្រោងវិនិយោគរួម។

ថ្នាក់ដឹកនាំវិទ្យាស្ថានស៊ីអ៊ីអូយល់ឃើញថាចំណេះដឹងខាងវិស័យមូលបត្រគឺពិតជាមានសារៈសំខាន់សម្រាប់ការ ស្រាវជ្រាវពាក់ព័ន្ធជំនាញសិក្សារបស់និស្សិតហើយវាក៏ជាឱកាសដ៏ល្អមួយសម្រាប់ពួកគាត់បានត្រៀមខ្លួនទាញយកប្រយោជនពីវិស័យមូលបត្រស្របពេលដែលសហគ្រិនកម្ពុជាមួយចំនួនមិនទាន់បានយល់ច្បាស់ពីវិស័យនេះនៅឡើយ។

កន្លងទៅនេះវិទ្យាស្ថានស៊ីអ៊ីអូបានចុះអនុស្សារណៈយោគយល់គ្នាជាមួយ គ.ក.ម ដើម្បីជម្រុញលើការអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជាតាមរយៈការលើកកម្ពស់ការយល់ដឹងដល់វិស័យឯកជនពាក់ព័ន្ធទៅនឹងវិស័យមូលបត្រ។

ក្រៅពីនេះមានការចូលរួមបណ្តុះបណ្តាលអភិបាលក្រុមហ៊ុនដើម្បីជួយឱ្យក្រុមហ៊ុនពង្រឹងសមត្ថភាពនិងត្រៀមលក្ខណៈពង្រីកអាជីវកម្មសម្រាប់កៀរគរដើមទុនរយៈពេលវែងតាមរយៈការចុះបញ្ជីនៅទីផ្សារមូលបត្រ និងបោះផ្សាយលក់មូលបត្រជាសាធារណៈ។

យោងតាមអនុស្សរណៈចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ កន្លងទៅនេះភាគីទាំងពីរក៏បានព្រមព្រៀងគ្នាផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្សដើម្បីផ្តល់សេវាកម្មក្នុងវិស័យមូលបត្រ តាមរយៈថ្នាក់កម្រិតឧត្តមសិក្សារបស់វិទ្យាស្ថានស៊ីអ៊ីអូ និងការបង្កើតពានរង្វាន់ ដើម្បីផ្តល់ជូនម្ចាស់អាជីវកម្មក្នុងការទទួលស្គាល់គុណតម្លៃនិងការរៀបចំចាត់ចែងអាជីវកម្មឱ្យមានអភិបាលកិច្ចល្អ និងបញ្ជីការគណនេយ្យល្អនៅក្នុងកម្មវិធី CEO Award ប្រចាំឆ្នាំរបស់ CEO Maste Club ផងដែរ ។

ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយសម្រាប់អ្នកសារព័ត៌មានលើកទី៩នេះមានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់  សុកខ ដារ៉ា អគ្គនាយករងនៃគ.ម.ក. និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ស៊ូ សុជាតិ អគ្គនាយកនៃ គ.ម.ក ព្រមទាំងមានការចូលរួមធ្វើបទបង្ហាញពីវាគ្មិនមកពី គ.ម.ក.និងក្រុមហ៊ុនមូលបត្រ អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី ដែលទទួលបានអាជ្ញាបណ្ណពី គ.ម.ក. អ្នកសារព័ត៌មានក្នុងស្រុក និងនិស្សិត៕