កំពូលតារាចម្រៀង ខាន់ ជេមស៍ នៅក្នុងកម្មវិធីចែកអំណោយកង់ដល់ក្មេងៗ ដែលរៀនពូកែ ស្ថិតនៅស្រុករមាហែង ខេត្តស្វាយរៀងថ្មីៗនេះ ស្រាប់តែ តារារូបនេះរើខ្លួនមិនរួចជាមួយ និងអ្នកគាំទ្រប្រមាណ ៣០០នាក់រោមជិត តាមសុំហត្ថលេខាម្នាក់ម្តងម្នាក់ម្តង ហើយសកម្មភាពដ៏កម្រនេះបានបង្ហាញពីការស្រឡាញ់ចូលចិត្តលោកពេលជួបផ្ទាល់ តាមរយៈការងារសង្គមជាតិផងដែរ។
តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ខាន់ ជេមស៍ ក្រៅពីចេញច្រៀងតាមកម្មវិធីប្រគុំតន្រ្តីធំៗ និងតាមស្ថានីយទូរទស្សន៍ តារារូបនេះ កំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំង តាមរយៈបទចម្រៀងថ្មីៗ ប្រចាំផលិតកម្មសាន់ដេកំពុងទាក់ទាញយុវវ័យ ហើយបច្ចុប្បន្នលោកកំពុងតែមានការមមាញឹកយ៉ាងខ្លាំងផងដែរស្ទើរតែរកពេលទំនេរគ្មាន ដោយសារតែបណ្តាក្រុមហ៊ុនរៀបចំកម្មវិធីប្រគុំតន្រ្តីផ្សេងៗ។
ស្នាមញញឹមរបស់មហាជននាពេលនេះកំពុងតែបង្កើននូវកម្លាំងចិត្តបន្ថែមទៀត ដល់កំពូលតារាចម្រៀង ខាន់ ជេមស៍ ហើយបទចម្រៀងខាងលើនេះ គឺជាបទពេញនិយមស្ទើរគ្រប់ស្រទាប់វណ្ណៈ និងជាបទចម្រៀងដែលធ្វើឲ្យលោកមានឈ្មោះបោះសម្លេងកាន់តែខ្លាំងលើវិថីសិល្បៈនាពេលកន្លងមក។
លោក ខាន់ ជេមស៍ នៅតែជាតារាចម្រៀងស្ថិតក្នុងដួងចិត្តយុវវ័យដដែល និងបច្ចុប្បន្ននេះលោកមានភាពមមាញឹកយ៉ាងខ្លាំងនៅក្នុងវិស័យសិល្បៈ និងក្រៅវិស័យសិល្បៈ។ ក្រៅពីអាជីពសិល្បៈតារាចម្រៀងរូបនេះ ក៏បានក្លាយទៅអ្នកជំនួញផ្នែកដីឡូតិ៍ នៅតំបន់មួយនៃស្រុកស្រីសន្ធរ ខេត្តកំពង់ចាមទៀតផងដែរ។
ដំណើរចុះទៅលេងបងប្អូននៅតំបន់ដីឡួតិ៍ លោកបានជួបជាមួយនឹងអ្នកគាំទ្ររបស់ខ្លួនដែលធ្លាប់មានការគាំទ្រ ចាប់តាំងពីបទ «របាំចងស្នេហ៍» មកម្ល៉េះ។ ពេលបានជួបតារាក្នុងដួងចិត្តខ្លួនបែបនេះ អ៊ុំពូ មាមីងនិងយុវវ័យបានសំណូមពរឲ្យលោក ខាន់ ជេមស៍ បកស្រាយផ្ទាល់ចម្រៀងបទ របាំចងស្នេហ៍ តែម្តង។
ក្នងនាមជាតារាចម្រៀងល្បីរបស់កម្ពុជាមួយរូប ខាន់ ជេមស៍ មិនបានគិតថានៅទីធ្លារវាលស្រែនោះទេ លោកបានច្រៀងជូនពុកម៉ែបងប្អូននៅទីនោះតាមសំណើ ព្រោះលោកចង់ឲ្យ អ៊ុំពូមីង សប្បាយចិត្ត និងបានចូលរួមសប្បាយរីករាយជាមួយគ្នាក្នុងវេលានោះ៕



