ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សៀវភៅសរសេរអំពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចធិបតី ហ៊ុន ម៉ាណែត សរុបចំនួន ១,០០០ ច្បាប់ ត្រូវបានក្រុមការងារសៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” ផ្តល់ជូនគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ

ភ្នំពេញ: លោកបណ្ឌិត ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងជាប្រធានក្រុមការងារសៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” និងលោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្សនិស្សិតនៅកម្ពុជា ជាអនុប្រធានក្រុមការងារ ព្រមទាំងសហការីនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នេះបាននាំយកនូវសៀវភៅសរសេរអំពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចធិបតី ហ៊ុន ម៉ាណែត សរុបចំនួន ១,០០០ ច្បាប់ដោយក្នុងនោះប្រគល់ជូនគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ ចំនូន ៥០០ ច្បាប់ និងគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ចំនួន ៥០០ ច្បាប់ ដោយមាន ៥ ចំណងជើង គឺសៀវភៅ ៖
-អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី
-៣ យន្តការឈ្នះកូវីដ-១៩
-ទឹកចិត្តអ្នកជួយសង្គ្រោះ
-សម្តេច ហ៊ុន សែន កំពូលស្ថាបនិក និងបិតាសន្តិភាពរបស់កម្ពុជា
-និងសៀវភៅ កូនប្រុសច្បងដ៏មានឥទ្ធិពល ។

នាឱកាសនោះលោកបណ្ឌិត ពៅ សុខ បានមានប្រសាសន៍ឲ្យដឹងថា ការរៀបចំចងក្រងជាសៀវភៅទាំងអស់នេះ គឺដើម្បីតម្កល់ទុកជាឯកសារសម្រាប់ប្រជាពលរដ្ឋទូទៅ និងយុវជនជំនាន់ក្រោយបានសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្ត្រ និងសមិទ្ធផលពិតរបស់ថ្នាក់ដឹកនាំ ។
លោកបណ្ឌិតបន្តថា សៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” បង្ហាញពីវីរភាព និងគុណបំណាច់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងអ្វីៗទាំងអស់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ-១៩ កន្លងមកនេះ។ ឯកឧត្តមបានបញ្ជាក់ថា នេះជាជុំទី២ ក្នុងទិសដៅផ្សព្វផ្សាយសៀវភៅសរសេរអំពីថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា ក្នុងជួរគណបក្ស ប៉ុន្តែជាមួយគ្នានេះ ក៏បានផ្តល់ជូនដល់ស្ថានប័នរដ្ឋ ឯកជន និងគ្រឹះស្ថាន
អប់រំមួយចំនួន ព្រមទាំងសាធារណជនដែលមានបំណងចង់បាន និងសិក្សាឈ្វេងយល់ផងដែរ ។

ជាមួយគ្នានេះ លោក អុិន ឃុន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ និងឯកឧត្តម វង្ស ផាណាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងជាប្រធានក្រុមការងារសៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” ព្រមទាំងសហការី ដែលបានផ្តល់សៀវភៅបែបប្រវត្តិសាស្ត្រដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននេះ ។
លោកបណ្ឌិតបានមានប្រសាសន៍បន្តថា ការផ្តល់សៀវភៅដ៏មានតម្លៃប្រកបដោយខ្លឹមសារ និងអត្ថន័យនេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការសិក្សាឈ្វេងយល់ ។
បណ្ឌិត បានបន្តថា ឯកឧត្តម នឹងចូលរួមផ្សព្វផ្សាយបន្ត ដើម្បីបំផុសស្នាដៃដ៏ឆ្នើមដែលមិនអាចកាត់ថ្លៃបានរបស់ឥស្សរជនជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា ទៅដល់សាខាបក្ស ក៏ដូចប្រជាពលទូទៅឲ្យបានយល់ឲ្យកាន់តែច្បាស់អំពីប្រវត្តិសាស្រ្តពិត ស្នាដៃ និងសមិទ្ធផលធំៗរបស់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងឲ្យកាន់តែយល់ច្បាស់អំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។