ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមសកម្មប្រយុទ្ធសម្លាប់ចំណាប់ខ្មាំងនៅហ្វីលីពីន ខណៈប៉ុនប៉ងរត់គេចខ្លួន

ប្រព័ន្ធផ្សព្វផ្សាយ Reuters News បានចុះផ្សាយថា ក្រុមសកម្មប្រយុទ្ធ ដែលមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាម ISIS នៅប្រទេសហ្វីលីពីន បានសម្លាប់អ្នកថតរូបជនជាតិ ហូឡង់ម្នាក់ នៅថ្ងៃសុក្រ ទី៣១ ខែឧសភានេះ ខណៈដែលចំណាប់ខ្មាំងរូបនេះ បានប៉ុនប៉ងរត់គេចខ្លួន ។

សូមរំលឹកជូនថា អ្នកថតរូបជនជាតិ ហូឡង់ រូបនេះ ត្រូវបានក្រុមសកម្មប្រយុទ្ធនៅ ហ្វីលីពីន ចាប់ជាចំណាប់ខ្មាំងចាប់តាំងពីឆ្នាំ២០១២កន្លងមក ហើយជនរងគ្រោះបានប៉ុនប៉ងរត់គេចខ្លួន ខណៈកងកម្លាំងយោធាបើកការវាយប្រហារលើទីតាំងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធ ។

ក្នុងយុទ្ធនាការបើកការវាយប្រហារលើទីតាំងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធ ដែលមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាម ISIS នៅប្រទេសហ្វីលីពីននោះ កងកម្លាំងយោធាបានសម្លាប់ក្រុមសកម្មប្រយុទ្ធចំនួន៦នាក់ ៕