ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ថា៖ សុខភាព និងកម្លាំងរបស់ខ្ញុំ នៅរឹងមាំដូចយុវជនអាយុ២៥ឆ្នាំ

សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់បែបនេះជូនជនរួមជាតិ តាមរយៈសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច ខណៈសម្តេចអញ្ជើញហាត់ប្រាណដោយវាយកូនគោល នៅព្រឹកមិញនេះ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «គេថាខ្ញុំចាស់ ពាក្យច្រើនណាស់ចេញខាងពីស្រីៗ។ មិនទាន់ចាស់ទេ នៅវាយកូនគោលដូចយុវជនអាយុ២៥ឆ្នាំអីចឹង។ កីឡាបានជួយច្រើនណាស់ដល់ការរក្សាសុខភាព។

«ការងាររបស់ខ្ញុំក្នុងសប្តាហ៍នេះ គឺថ្ងៃចន្ទ័ធ្វើដំណើរទៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីថ្លែងសុន្ទរកថាក្នុងសន្និបាត UN.ESCAP។

«ថ្ងៃអង្គារដល់ថ្ងៃសុក្រ ធ្វើការយ៉ាងច្រើននៅទីក្រុងតូក្យូ ប្រទេសជប៉ុនដែលការងារនោះភាគច្រើនអង្គុយ និងផឹកទឹក ដែលធ្វើឲ្យឡើងទម្ងន់។

«ថ្ងៃសៅរ៍នេះ ប្រឹងដើរឲ្យបានច្រើន ដើម្បីឲ្យបែកញើសបន្ថយទម្ងន់មកវិញ ទោះមិនបានទាំងអស់ ក៏បានមួយផ្នែកដែរ។«ជូនពរជនរួមជាតិជួបតែសេចក្តីសុខ និងសប្បាយរីករាយចុងសប្តាហ៍»។

កាលយប់ថ្ងៃសុក្រ​ ទី៣១ ខែឧសភា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូត្រឡប់មក​កាន់ប្រទេស​កម្ពុជា​វិញ ដោយ​នាំមកនូវជោគជ័យយ៉ាងធំធេងជូនជាតិ ពីទស្សនកិច្ចការងារ និងចូលរួមក្នុង​សន្និសីទអន្តរជាតិលើកទី២៥ ស្តីពី«អនាគតរបស់អាស៊ី» ដែលបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណរដ្ឋាភិបាល និងប្រជាពលរដ្ឋជប៉ុន ដែលតែងតែចូលរួមជួយដល់ការកសាងប្រទេសកម្ពុជា​​​ ព្រមទាំងអរគុណក្រុមហ៊ុនឯកជនជប៉ុនទាំងអស់ ដែលកំពុងវិនិយោគ ផ្តល់ការងាររាប់ម៉ឺនដល់ពលរដ្ឋខ្មែរ៕