ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កសិករផលិតបន្លែសុវត្ថិ ភាពនៅក្រុងសែនមនោរម្យខេត្តមណ្ឌលគីរីជួបបញ្ហាទីផ្សារនិងដើមទុន

លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងសហ ការីបានចុះពិនិត្យមើលការដាំដុះបន្លែសុវត្ថភាពរបស់សហគមន៍កសិកម្មសាមគ្គីមនោរម្យ ដែលមានសមាជិកដាំដុំបន្លែសុវត្ថិ ភាពសម្រាប់ផ្គតផ្គង់ទីផ្សារនៅភ្នំពេញចំនួន២១ គ្រួសារលើផ្ទៃដីដាំដុះ១០ ហិកតា។

លោកប្រធានសហគមន៍បានបង្ងាញថា បន្លែសុវត្ថិភាពរបស់ស ហគមន៍លោកបានចុះកិច្ចសន្យាផ្គត់ផ្គង់បន្លែអយទៅក្រុមហ៊ុនទទួលទិញបន្លែចំនួន៣ នៅទីក្រុងភ្នំពេញ ដោយក្នុងនោះមានបន្លែស្ពៃក្តោប ការ៉ុត ស្ពៃបូកគោជាដើម។

លោកបានលើកឡើងថា” ដោយឡែកសហគមន៍របស់លោកកំពុងជួបនូយឡែកសហគមន៍របស់លោកកំពុងជួបនូវបញ្ហាប្រឈមមួយចំនួនមាន កង្វះថវិកា ដើម្បីធ្វើការពង្រីកការដាំដុះបនថែមដើម្បីបពេញតំរូវការទីផ្សារ”។

ក្រៅពីនេះលោកថា ផ្ទៃដីដាំដុះមានតិចដោយក្នុងនោះដីហគមន៍កំពុងជួលពីគេ ដូចនេះត្រូវប្រឈមការដកហូតយកវិញពីម្ចាស់ដីគ្រប់ពេលវេលាបញ្ហានៃការប្រគួតប្រជែងលើតំលៃជាមួយតំលៃបន្លែដែលនាំចូលពីវៀតណាម ពីព្រោះបន្លែវៀតណាមមានតំលៃ ថោកជាងបន្លែខ្មែរ។

លោកបន្ថែមថា ដូចនេះធ្វើអោយឈ្មួញមួយចំនួនងាកទៅទិញបន្លែដលនាំចូលពីវៀតណាមវិញ។ទន្ទឹមនេះបន្លែដែលនាំចូលពី វៀតណាមត្រូវបានឈមួយបន្លំថាជាបន្លែដាំដុះនៅខេតតមណ្ឌលគីរីទៅវិញ។

សម្រាប់ លោក  កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទថ្លែងថា ខាងធនាគារនឹងជួយអន្តរាគមន៍ក្នុងការជួយរកទីតាំងដីដាំដុះបន្លែថ្មី និងស្នើសុំទំលាក់ឥណទានដោយអត្រាការប្រាក់ទាបដើម្បីសហគមន៍មានលទ្ធភាពពង្រីកការដាំដុះបន្លែ និងស្នើសុំអោយជួយធ្វើត៏ភ្ជាប់ពីសហគមន៍បន្លែរបស់លោកទៅកានទីផ្សារ។

អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទបានបន្តថា ចំពោះទីតាំងដី សម្រាបដាំដុះបន្លែ និងបានណែនាំអោយសហគមន៍ធ្វើការពិចារ ណា និងចរចារជាមួយម្ចាស់ដីលើទីតាំងដីថ្មីមួយកន្លែងដែលលោកបានរៀបចំជូន។

ចំពោះបញ្ហាកំចីឥណទានដោយអត្រាការប្រាក់ទាបលោកថា រូបលោកបានធ្វើការពន្យល់នូវគោលការណ៍ និងលក្ខខ័ណ្ឌអនុគ្រោះមួយចំនួន ដើម្បីអោយសហគមន៍ធ្វើការពិចារណា ហើយធនាគារអភិវឌ្ឍន៍ជនបទនឹងពិនិត្យលទ្ធភាពផ្តល់ជូនសហគមន៍ក្នុងករណី សហគមន៍បានបំពេញបានតាមលក្ខខ័ណ្ឌនោះបាន។

ដោយឡែកបញ្ហាទីផ្សារ ខាងធនាគារអភិវឌ្ឍន៍ជនបទនឹងជួយតភ្ជាប់ជូនបងប្អូនសហគមន៍ទៅកាន់ក្រុមហ៊ុនទទួលទិញបន្លែមួយចំនួននៅភ្នំពេញដែលជាដៃគូរបស់ធនាគារអភិវឌ្ឍន៍ជន បទ។