អ្នកវិនិយោគវិស័យអចលនទ្រព្យនៅថ្ងៃចន្ទទី២៧ខែវិច្ឆិកានេះនៅតែមានសុទិដ្និនិយមនៅឡើយចំពោះតម្រូវការទីផ្សារលក់ ឬជួលអចលនទ្រព្យដូចជា គម្រោងពុះដីឡូតិ៍ និងលំនៅឋានដែលមានតម្លៃសមរម្យជូនប្រជាពលរដ្ឋ។
លោក ភារម្យ ចិត្រតារា ប្រធានក្លឹបពាណិជ្ជករកម្ពុជាបានថ្លែងឲ្យដឹងថា បច្ចុប្បន្ននេះ ចរន្តលក់ដូរគម្រោងអចលនទ្រព្យនានានៅរាជធានីភ្នំពេញនៅតែមានតម្រូវការទីផ្សារនៅឡើយ ជាពិសេស គម្រោងពុះដីឡូតិ៍ និងលំនៅឋានដែលមានតម្លៃសមរម្យជូនប្រជាពលរដ្ឋ ហើយដៃគូរវវិនិយោគមកពីក្រៅប្រទេសដូចជាមកពីប្រ ទេសចិននៅតែបន្តទាក់ការវិនិយោគនៅតំបន់ផ្សេងៗ នៅរាជធានីភ្នំពេញគឺគ្មានអ្វីដែលប្រែប្រូលនទេនៅរយៈពេល២ឬ៣ខែចុងក្រោយនេះ។
លោកបានថ្លែងទៀតថា” ចំណុចដែលធ្វើឲ្យវិស័យអចលនទ្រព្យមានចរន្តទីផ្សារល្អប្រសើរនោះបណ្តាលមកពីកត្តាសេដ្ឋកិច្ចកម្ពុជាល្អប្រសើរ ក្រោមការដឹកនាំ របស់សម្តេចតេជោធ្វើឲ្យប្រទេសសន្តិភាព ហើយចំណូលរបស់ប្រជាពលរដ្ឋនៅតែបន្តមានការរីកចម្រើន”។
លើសពីនេះលោកថា ការបង់ប្រាក់ទិញដីឬបង់រំលោះអចនទ្រព្យរបស់ពួលគាត់ទៀតទាត់គ្មានអ្វី ដែលគួរឲ្យព្រួយបារម្ភឡើយ។
អ្នកវិនិយោគខាងលើបន្ថែមថា កត្តាសេដ្ឋកិច្ចកម្ពុជា ដែលមានកំណើនក្នុងរង្វង់៧% ប្រចាំឆ្នាំបានធ្វើឲ្យវិស័យអចលនទ្រព្យមានកររីកចម្រើនជាបន្តបន្ទាប់ ហើយបើសិនវិនិយោគិនចង់វិនិ យោគវិស័យនេះគួរតែចាប់ឱកាសឲ្យបានក្នុងពេលនេ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា។
សម្រាប់ អ្នកជំនាញអចលនទ្រព្យមានសុទិដ្ឋិនិយមថា ស្ថានភាពអចលនទ្រព្យពីឆ្នាំ២០១៨ និង២០១៩នេះ នៅមានភាពល្អប្រសើរ ហើយអ្វី ដែលពិសេស ក្រុមអ្នកវិនិយោគទុនពីក្រៅប្រទេសមិនបញ្ឈប់ការបោះទុនវិនិយោគសាងសង់សំណង់អគារនោះទេ។
អ្នកជំនាញវាយតម្លៃថា តាមពិតទិដ្ឋភាពទីផ្សារយូរអង្វែងផ្នែកអចលនទ្រព្យកម្ពុជានៅតែមានតម្រូវការច្រើនទាំងការវិនិយោគ រោងចក្រ ខុនដូនិងលំនៅឋាន ហើយកម្ពុជានៅតែក្លាយជាគោល ដៅរបស់វិនិយោគិនពីបរទេសនៅឡើយទេ ជាពិសេសវិនិយោគិន ចិន ។ ដូច្នោះទៅមុខទៀតវិស័យនេះនៅតែមានកំណើនរឹងមា នឹងគ្មានហានិភ័យនោះទេ៕







