ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ចិនត្រៀមខ្លួនរួចហើយក្នុងការប្រយុទ្ធប្រឆាំងនឹងការប៉ុនប៉ងបំបែកទឹកដីចិន

លោក Wei Fenghe រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសចិន បានចេញសេចក្តីប្រកាសមួយនៅថ្ងៃអាទិត្យ ទី០២ ខែមិថុនានេះ ដោយប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងដល់ទីបញ្ចប់ ចំពោះការប៉ុនប៉ងណាមួយ ក្នុងការបំបែកកោះតៃវ៉ាន់ ចេញពីប្រទេសចិន ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ RT ។

សេចក្តីប្រកាសរបស់ លោក Wei Fenghe ត្រូវបានធ្វើឡើងក្រោយពីរដ្ឋមន្ត្រីការពារជាតិចិនរូបនេះ បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិអាមេរិក លោក Patrick Shanahan នៅប្រទេសសិង្ហបុរី កាលពីថ្ងៃសុក្រ ទី៣១ ខែឧសភាកន្លងមកនេះ ។

លោក Wei Fenghe បានប្រកាសថា ក្រសួងការពារជាតិបានត្រៀមខ្លួនរួចហើយ ក្នុងការវាយប្រហារលើសត្រូវដែលមានបំណងបំបែកទឹកដីចិន តាមរយៈការរយៈការញុះញង់ និងបញ្ឆេះអោយមានអំពើហិង្សានៅក្នុងប្រទេសនេះ ៕