ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឧកញ៉ា ស៊ា រិទ្ធី ថា កម្ពុជាត្រូវតែពង្រឹងលើវិស័យSMEដើម្បីបង្កើនចំណូលបន្ថែមទៀត

អ្នកវិនិយោគក្នុងស្រុកបានអះអាងថា ប្រទេសកម្ពុជាត្រូវតែពង្រឹង លើវិស័យSMEឲ្យរឹងមាំ ដើម្បីបង្កើនចំណូលបន្ថែមទៀតជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោកឧកញ៉ា ស៊ា រិទ្ធី អគ្គនាយកក្រុមហ៊ុន WorldBrige Group បានមានប្រសាសន៍ថា នៅឆ្នាំ២០១៩នេះវិស័យសំណង់មានការកើនឡើងរហូតដល់ ៧០០% ហើយវិស័យនេះនៅតែបន្តមានកំណើននិងការទាក់ទាញការវិនិយោគបន្ថែមដែល កក្តាទាំងនេះ បើសិនជាគ្មានស្ថេរភាពនយោបាយនិងកំណើនសេដ្ឋកិច្ចទេនោះ គឺពុំអាចជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិនោះទេ។

លោកឧកញ៉ាបានបន្តទៀតថា ចាប់ពីពេលនេះទៅប្រទេសកម្ពុជាត្រូវតែដើរឲ្យទាន់សភាពការនៃការវិវត្តន៍របស់ពិភពលោក ដោយត្រូវពង្រឹងខ្លួនឯងបន្ថែមទៀត អ្វីសំខាន់គឺ ស្ថេរភាពនយោបាយ ហើយ លើសពីនេះកម្ពុជាត្រូវពង្រឹងបន្ថែមទៀតលើវិសយសហគ្រាសធុនតូច និងមធ្យម ដើម្បីអាចទទួលបានចំណូលបន្ថែមទៀតមកអភវិឌ្ឍសេដ្ឋកិច្ច។

អ្នកវិនិយោគខាងលើបានបន្ថែមថាបច្ចុប្បន្ននេះក្រុមហ៊ុនវិនិយោគធំៗបានសម្លឹងឃើញពីសក្តានុពលរបស់ប្រទេសកម្ពជាហើយនៅពាក់កណ្តាលឆ្នាំនេះក្រុមហ៊ុនលោកនឹងប្រកាសគម្រោង វិនិយោគថ្មីៗមួយចំនួនទៀតលើវិស័យអចលនទ្រព្យ។

រដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលនយោបាយអភិវឌ្ឍន៍វិស័យ ឩស្សាហកម្មគឺ ជាគោលនយោបាយជំរុញការអភវិឌ្ឍន៍វិស័យកម្ម ន្តសាល និងឩស្សាហកម្មកែច្នៃកសិផល តាមរយៈការធ្វើសមាហរ ណកម្មទៅនឹងខ្សែសង្វាក់ផលិតកម្មតំបន់ និងពិភពលោក។

គោលនយោបាយនេះ គឺជាការជំរុញការអភិវឌ្ឍន៍វិស័យកម្មន្ត សាល និងឩស្សាហកម្មកែច្នៃកសិផល តាមរយៈការធ្វើសមាហ រណកម្មទៅនឹងខ្សែសង្វាក់ផលិតកម្មតំបន់និងពភពលោក ការទាក់ទាញអ្នកវិនិយោគផ្ទាល់ពីបរទេស ដោយផ្តោតលើការកែលម្អបរិយាកាសវិនិយោគមកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសជាដើម៕