ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកវិនិយោគចិនបានជួយកម្ពុជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងការអភិវឌ្ឍ

អ្នកវិនិយោគកម្ពុជាបានចាត់ទុកថា ប្រទេសចិនបានជួយកម្ពុជាយ៉ាងច្រើន តាមរយៈលំហូរវិនិយោគនឹងជួយអភិវឌ្ឍលើវិស័យសំណង់ឹងជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាភាសាចិននៃរាជបណ្ឌិតសភាកម្ពុជាបានមានប្រសាសន៍ថា ការវិនិយោគចិន មកកាន់ប្រទេសកម្ពុជាមិនមែនជារឿងមួយមិនល្អដចការលើកឡើងកន្លងមកនោះទេ ពោលប្រទេសចិនបានវិនិយោគច្រើននៅខេត្តព្រះសីហនុលើផ្នែកសណ្ឋាគារ និងភោជនីយដ្ឋាន ដែលជំរុញឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាទៅវិញ។

លោកបណ្ឌិតបានអះអាងទៀតថា ទំនាក់ទំនងល្អរវាងចិន និងកម្ពុជាបានធ្វើឲ្យមានការវិនិយោគច្រើនពីប្រទេសចិនដែលជំរុញធ្វើឲ្យមានការរីកចម្រើន និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឈានឡើង ហើយចិនជាដៃគូរអភិវឌ្ឍប្រទេសក្នុងតំបន់អាស៊ានក៏ដូចជាប្រទេសកម្ពុជាផងដែរ។

សម្រាប់ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា បច្ចុប្បន្ននេះវិនិយោគិនចិនមកកាន់ប្រទេស កម្ពុជាច្រើន គឺដោយសារតែប្រទេសទាំងពីរមានទំនាក់ទំនងជិតស្និទ្ធនិងគ្នាតាំងពីសម័យសង្គមរាស្រ្តនិយមមក ហើយជាពិសេសនោះកម្ពុជាបានស្ថិតក្នុងគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន ដែលជាគោលដៅក្នុងការអភិវឌ្ឍរួម ហេតុដូច្នោះលំហូរវិនិយោគ ចិនពេលនេះជាសញ្ញាដល្អដើម្បីអភិវឌ្ឍប្រទេសកម្ពុជា។

លោកឧកញ៉ាថ្លែងទៀតថា ចំណុចគួរឲ្យចាប់អារម្មណ៍នោះវិនិយោគិនចិនបានចូលមកអភិវឌ្ឍនៅខេត្តព្រះសីហនុមុនគេធវើឲ្យខេត្តមួយនេះមានការរីកចម្រើនខ្លាំង និងមានអគារខ្ពស់ៗរីកដូចផ្សឹត ហើយនេះជាសមិទ្ធផលរបស់វិនិយោគចិនមកប្រទេស កម្ពុជា ហើយទៅមុខទៀតនឹងមានវិនិយោគពីបណ្តាប្រទេសដទៃទៀតចូលមកជាបន្តបន្ទាប់ផងដែរ។

អ្នកវិនិយោគខាងលើបន្ថែមថា ប្រទេសចិនមិនត្រឹមតែរកស៊ីននៅកម្ពុជានោះទេ គឺអ្នកវិនិយោគចិនបានទៅវិនិយោគនៅបណ្តាប្រ ទេសជាច្រើនទៀតក្នុងតំបន់អាស៊ាន និងនៅលើពិភពលោក ហើយប្រទេសទាំងនោះក៏ទទួលបានផលច្រើនពីការវិនិយោគនោះផងដែរ។

បច្ចុប្បន្ននេះ អ្នកវិនិយោគចិនវិនិយោគលើវិស័យមួយចំនួន រួមមាន កម្មន្តសាល សំណង់ វាយនភ័ណ្ឌ និងថាមពលអគ្គិសនី និងប៉ុន្មានឆ្នាំចុងក្រោយនេះចិនវិនិយោគលើវិស័យសំណង់ និងអច លវត្ថុកម្ពុជាឈានមុខគេ។

តាមរយៈទំនាក់ទំនងដ៏ល្អរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជានិងចិន បានធ្វើឲ្យទំហំទុនវិនិយោគរបស់ចិននៅកម្ពុជាកើនដល់ ៦៨០០ លានដុល្លារអាមេរិក កាលពីដំណាច់ឆ្នាំ២០១៨ ថ្មីៗនេះ ហើយទំហំវិនិយោគបានស្ទុះឡើងរហូតដល់ប្រមាណ៦,៨ពាន់ លានដុល្លា កើនប្រមាណ៧% ធៀប និងឆ្នាំ២០១៧។

ក្នុងនោះប្រទេសចិនបន្តស្ថិតនៅជាប្រទេសនាំមុខ ដែលបានបណ្តាក់ទុនវិនិយោគធំជាងគេបង្អស់នៅកម្ពុជាក្នុងឆ្នាំ២០១៨។