ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឈានចូលដល់សប្តាហ៍ទី៤ហើយ ដែលក្រុមបាតុករនៅប្រទេសបារាំងចេញធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល

ក្រុមប្រជាបាតុករកាន់តែច្រើន នៅតែបន្តចេញទៅធ្វើបាតុកម្មនៅទីក្រុងប៉ារីស ប្រទេសបារាំង ប្រឆាំងរដ្ឋាភិបាលរបស់លោកប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង ។

ក្បួនបាតុកម្មរបស់ប្រជាបាតុករ ត្រូវបានធ្វើឡើងប្រឆាំងនឹងការដំឡើងតម្លៃពន្ធប្រេងឥន្ធនៈ ប៉ុន្តែកាលពីដើមសប្តាហ៍នេះ រដ្ឋាភិបាលបារាំងបានលុបចោលច្បាប់ដំឡើងពន្ធនេះហើយ ។

ក្រុមអ្នកវិភាគនយោបាយបារាំងបានអោយដឹងថា ក្បួនបាតុកម្មរបស់ក្រុមបាតុករ បានប្រែក្លាយពីការធ្វើបាតុកម្មប្រឆាំងនឹងការដំឡើងពន្ធប្រេងឥន្ធនៈ ទៅជារឿងនយោបាយយ៉ាងពិតប្រាកដ ។

ក្នុងរយៈពេល៤សប្តាហ៏នេះ ប៉ូលីសបារាំងបានចាប់ខ្លួនក្រុមបាតុករប្រមាណ១៣៨៥នាក់យកទៅសួរចម្លើយ ៕