អ្នកកែច្នៃទូកកាណូតនិងអូប័រ ជើងចាស់ លោក មិន ខុនឱមារ្យ បានមានប្រសាសន៍នៅល្ងាចថ្ងៃទី១០ធ្នូនេះថា បច្ចុប្បន្នមុខរបរច្នៃទូកនិងអូប័រនៅកម្ពុជាកំពុងតែមានតម្រូវការច្រើន មិនដូចកាលពីសម័យឆ្នាំមុន ដែលប្រទេសកម្ពុជាមានសង្រ្គាម រាំរៃ ពិបាកធ្វើអោយប្រជាពលរដ្ឋបាត់បង់ឱកាសស្ទើរទាំងអស់ និងជួបការលំបាកច្រើន គ្មានពេលដូចសម័យតេជោមនោះទេ ។
លោកបានរំលឹកថា «តាមទៅខ្ញុំបើកអាជីវកម្មធ្វើទូកនិងកាណូតដំបូងមានមាសតែ ២ជីទេ ដែល ម្តាយខ្ញុំចែកអោយ ក្នុងឆ្នាំ១៩៩១ ហើយពេលមនោះ ខ្ញុំក៏ធ្វើការផ្នែកធនាគារទៀត ដូចនេះ វិតខ្ញុំតស៊ូណាស់ ទម្រាំធ្វើអោយរបរនេះរឹងមាំដូចសព្វថ្ងៃ នេះ»។
លោក មិន ខុនឱមារ្យ បានបង្កើតអាជីវកម្ម និងកែច្នៃអូប័រ ទូកនេះ ឡើងតាំងពីឆ្នាំ ១៩៩១ តាមរយៈការបង្កើតមុខរបរនេះ ស្របពេលដែលកម្ពុជាកំពុងតែរៀបចំការបោះឆ្នោតជាតិឆ្នាំ១៩៩៣ ។
សព្វថ្ងៃនេះ លោក មិនខុនឱមារ្យ កំពុងតែ ជំរុញអាជីវកម្មនេះ កាន់តែធំនិងបម្រើសេចក្តីត្រូវការរបស់អតិថិជន បម្រើដល់សេវាកម្មទេសចរតាមផ្លូវទឹក ជាពិសេស ភ្ញៀវទេសចរអន្តរជាតិមកទស្សនានៅកម្ពុជា។
លោកឱមារ្យ បន្ថែមថា ដោយសារតែកត្តាសុខសន្តិភាពដឹកនាំដោយសម្តេចតេជោ នាយករដ្ឋមន្រ្តី ទើបផ្តល់ឱកាសអោយប្រជាជនកម្ពុជាអាចរកប្រាក់ចំណូលនិងបង្កើនសេដ្ឋកិច្ច គ្រួសារ ដូចជា ហាង កែច្ចៃទូកនិងអូប័រយើងនេះតែម្តង។