ក្រុមប្រជាបាតុករកាន់តែច្រើន នៅតែបន្តចេញទៅធ្វើបាតុកម្មនៅទីក្រុងប៉ារីស ប្រទេសបារាំង ប្រឆាំងរដ្ឋាភិបាលរបស់លោកប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង ។
ក្បួនបាតុកម្មរបស់ប្រជាបាតុករ ត្រូវបានធ្វើឡើងប្រឆាំងនឹងការដំឡើងតម្លៃពន្ធប្រេងឥន្ធនៈ ប៉ុន្តែកាលពីដើមសប្តាហ៍នេះ រដ្ឋាភិបាលបារាំងបានលុបចោលច្បាប់ដំឡើងពន្ធនេះហើយ ។
ក្រុមអ្នកវិភាគនយោបាយបារាំងបានអោយដឹងថា ក្បួនបាតុកម្មរបស់ក្រុមបាតុករ បានប្រែក្លាយពីការធ្វើបាតុកម្មប្រឆាំងនឹងការដំឡើងពន្ធប្រេងឥន្ធនៈ ទៅជារឿងនយោបាយយ៉ាងពិតប្រាកដ ។
ក្នុងរយៈពេល៤សប្តាហ៏នេះ ប៉ូលីសបារាំងបានចាប់ខ្លួនក្រុមបាតុករប្រមាណ១៣៨៥នាក់យកទៅសួរចម្លើយ ៕