ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧកញ៉ា ឡូវ ហ៊ឹង ចាត់ទុកថា ការ ដឹងទុក្ខធុរៈរបស់​​ប្រជាពលរដ្ឋ​​មូល ដ្ឋានគឺ​​ជាកាតព្វកិច្ច​​​របស់មន្រ្តី​​ថ្នាក់​​​ក្រោម​ជាតិ​​​​​​​

លោក​​​ឧកញ៉ា  ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមាន ប្រសាសន៍​​កាលពីថ្ងៃទី២ ​​ខែ​​​មិថុនានេះថា ការដឹងទុក្ខធុរៈ​​​របស់​​ប្រជាពលរដ្ឋ​​នៅតាម​​មូលដ្ឋាន ​​គឺ​​ជាកាតព្វកិច្ច​​​របស់មន្រ្តី​​ថ្នាក់​​​ក្រោម​ជាតិទាំងអស់គ្នា​​​​​​​​ហើយជាពិសេស នោះ ពួកគេ​​​​អាច​រកឃើញនូវបញ្ហានិង​​​​ការលំបាកផ្សេងៗរបស់​ប្រជាពលរដ្ឋ​​​ ដើម្បី​​​​​ដោះស្រាយ ជូន​​​ពួកគាត់​ភ្លាមៗ​​​នៅ​និង​​កន្លែងតែម្តង​​​​​​​​​។​​

លោកឧកញ៉ា​បានមានប្រសាសន៍ទៀត​​​ថា ​​​​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែចុះជួបបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ច កាល សម្តេចទាំងពីរ តែងតែគិតគូរនិងយកចិត្តទុកដាក់ ចំពោះបងប្អូនប្រជាពល រដ្ឋទាំងអស់នៅតាមមូលដ្ឋាន ជាពិសេស ចំពោះបងប្អូនក្រីក្រជួបការលំបាក ដូចជា ទុរគតជន ជនពិកា​​ អ្នកផ្ទុកមេរោគអេដស៍ និង​​​ជម្ងឺអេដស៍ជាដើម។

លោកឧកញ៉ា​បានថ្លែងទៀតថា« ​​ការជួយប្រជាពលរដ្ឋ និងដឹងសុខទុក្ខ​​របស់​ប្រជាពល រដ្ឋ ​គឺជា​កាតព្វកិច្ច​​​របស់​​​​យើងទាំងអស់គ្នា ដែល​​​អាច​​ដឹង​​​ពីការលំបាករបស់ពួកគាត់ ​​ធ្វើ​ដូច្នោះ ​​អាច​​​ជួយ​ដោះស្រាយ​​ដល់​​ពួកគាត់បើ​ដឹងការលំបាកនោះ​​​ ហើយ​​​​​ អ្វីដែលជាក់ ស្តែងថ្ងៃនែះ ​​​គឺ​ក្រុម​​ការងារ​​​​យើង​​​បាន​​ចុះពិនិត្យការសាងសង់សាលាបឋមសិក្សាខ្ទឹង ០១ ខ្នងចំនួន ០៥ បន្ទប់ ដែល​​ចំណាយថវិកាសាងសង់៦ ម៉ឺនដុល្លា ជាអំណោយ របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយះ ឯកឧត្តមបណ្ឌិត​​ ហ៊ុន ម៉ាណែត បានសាងសង់រួចរាល់នៅតែថ្ងៃដាក់សម្ពោធអោយប្រើ​​​ប្រាស់តែប៉ុណ្ណោះ​​​»។​​​​​​​

ឧកញ៉ា ឡូវ ហ៊ឹង បាន​​​មានប្រសាសន៍​​ថា ក្រុមការងារ​​បាន​​​​ឧបត្ថម្ភផ្លូវលំ០១ ខ្សែ ប្រវែង ១៣០០ម៉ែត្រ ដែលចំណាយថវិកា៣០ លានរៀល និងសម្ភារផ្សេងៗទៀត​​​ ​​​ក្នុងគោល បំណង ដើម្បីពង្រីកភាព​​​ស្និទ្ធស្នាលជា​​មួយ​​ប្រជាពលរដ្ឋដោយ មិនប្រកាន់ជំនឿសា សនា ពណ៌សម្បូរ​​និង ​​និន្នាការនយោបាយអ្វីទាំងអស់។​

​លោក​​ឧកញ៉ា ឡូវ ហ៊ឹង បានមានប្រសាសន៍បន្ថែម​​​ថា ​ សម្តេចទាំងទ្វេរ​​បានផ្តាំផ្ញើរដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យគិតគូរពីសុខទុក្ខ និងការលំបាកនានារបស់បង ប្អូនប្រជា ពលរដ្ឋ ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា ហើយសូម​​ឲ្យអាជ្ញាធរមូលដ្ឋាន សូម ចូលរួមអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ការធ្វើអត្តសញ្ញាណប័ណ្ណជូន ប្រជាពលរដ្ឋ។

លើសពីនេះលោកថា«​ត្រូវតែ​​រួមគ្នា​​​​អនុវត្តន៍ច្បាប់ចរាចរណ៍ឈានឆ្ពោះទៅកាត់បន្ថយ​​​គ្រោះថ្នាក់ចរាចរណ៍ គឺផ្តើមចេញពីការកាត់បន្ថយការបរិភោគគ្រឿងស្រវឹង និងសំណូម ពរដល់ប្រជាពលរដ្ឋចូលរួមសហការជាមួយសមត្ថកិច្ច លុបបំបាត់គ្រឿងស្រវឹង និង​គ្រឿង ញៀនផងដែរ​​»។