ទើបតែវិលត្រឡប់មកពីសហរដ្ឋអាមេរិកនៅថ្ងៃទី៣ ខែមិថុនានេះ ម្ចាស់សហគ្រិនខ្មែរ មួយរូបជាសមាជិកក្លឹបអ្នកជំនួញកម្ពុជា CEO Master club លោក សេង វណ្ណារិទ្ធ បានអះអាងថា លោកនឹងប្តេជ្ញាពង្រីកការវិនិយោគលើវិស័យអប់រំនៅកម្ពុជា ហើយនឹងជំរុញ ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាឲ្យរីកចម្រើននិង មានគុណភាពដូចបណ្តាប្រទេស លើពិភពលោក។
លោក សេង វណ្ណារិទ្ធ អគ្គនាយកសាលាអន្តរជាតិចុង អ៊ីង និងជាសមាជិករបស់ CEO Master club បានមានប្រសាសន៍ តាមថ្ងៃនេះក្រុមអ្នកជំនួញប្រមាណជាង ២០ នាក់ បានទៅទស្សនកិច្ចសិក្សានៅសហរដ្ឋអាមេរិក ហើយទស្សនកិច្ចនោះក្នុងបំ ណង ស្វែង យល់ពីលើវិស័យអប់រំនៅសហរដ្ឋអាមេរិក ដើម្បីយកមកអភិវឌ្ឍ សាលាអន្តរជាតិ ចុង អ៊ីង នៅក្នុងប្រទេសកម្ពុជាផងដែរ។
លោកបានមានប្រសាសន៍ទៀតថា បច្ចុប្បន្នសហគ្រិនខ្មែរមានការរីកចម្រើនច្រើន ហើយបានវិនិយោគវិស័យអប់រំនៅកម្ពុជានឹងបានជំរុញការអភិវឌ្ឍធនធានមនុស្សផងដែរ ហើយជាក់ស្តែងសាលាអន្តរជាតិ ចុង អ៊ីង បាននំាយកនូវប្រព័ន្ធអប់រំខ្នាតអន្តរជាតិ ដែលកំពុងតែទទួលបានការគាំទ្រច្រើនពីអាណាព្យាបាលសិស្សដោយសារការបណ្តុះបណ្តាលផ្តោតលើភាសាចិន អង់គ្លេស និងភាសាខ្មែរ ជាចម្បង។
លោកបានលើកឡើងថា តាមរយៈទស្សនកិច្ចរបស់លោកទៅសហរដ្ឋអាមរិកលើកនេះ គឺទទួលបានបទពិសោធន៍និងការគាំទ្រច្រើនពីតំណាងវិស័យឯកជននៅសហរដ្ឋអាមេរិក ហើយជាឱកាសមួយសម្រាប់យកមកអភិវឌ្ឍវិស័យនៅក្នុងប្រទេសកម្ពុជាផងដែរ។
លើសពីនេះ សហគ្រិនវ័យក្មេងខាងលើថ្លែងថា សាលាអន្តរជាតិចុង អ៊ីង គឺជាសាលា ខ្នាតអន្តរជាតិ ដែលទទួលបានការគាំទ្រពីអាណាព្យាបាលសិស្ស ជាពិសេស នោះគឺ ផ្តោតលើភាសាចិនជាធំខណៈការវិនិយោគពីប្រទេសចិនកំពុងតែមានសន្ទុះខ្លាំងនៅកម្ពុជា ហើយនេះជាឱកាសមួយសម្រាប់ការអភិវឌ្ឍនធនធានមនុស្សផងដែរ។
សម្រាប់តំណាងសាលាអន្តរជាតិខាងលើបានបន្ថែមថា ការវិនិយោគរបស់សមាជិក CEO Master club គឺស្របតាមការហូរចូលពីអ្នកវិនិយោគិនចិននៅកម្ពុជា ហើយការ បណ្តុះធនធានមនុស្សនៅពេលនេះ ខណៈ ដែលអ្នកវិនិយោគប រទេសកំពុង តែត្រូវការ ចាំបាច់នូវធនធានមនុស្ស។
ចំណែកលោកស្រី Annette Cleghorn(អានេតធី ឃ្លេហ៊ន) អ្នកគ្រប់គ្រងកម្មវិធី សិក្សា ភាសាអង់គ្លេសបានលើកឡើងថា ការវិនិយោគនេះនឹងរួម ចំណែកជាមួយនិងរាជរដ្ឋា ភិបាលកម្ពុជា ដើម្បីអភិវឌ្ឍធនធានមនុស្សនៅក្នុងកម្ពុជា ដែលកំពុងតែមានតម្រូវការ ខ្លាំងហើយសាលាអន្តរជាតិមួយ នេះនឹងជួយអភិវឌ្ឍដល់ កុមារកម្ពុជា ផងដែរ។
សាលាអន្តរជាតិ ចុង អ៊ីង គឺ ជាសាលាចំណេះទូទៅមាន ៣ ភាសា គឺ ភាសាចិន អង់ គ្លេង និងភាសារខ្មែរ ដែលមានគុណភាពឈានមុខគេនៅប្រទេសកម្ពុជា និងមាន ទីតាំង ស្ថិតនៅសង្កាត់ គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយសាលានេះជាការ វិនិយោគរួម ដោយសហគ្រិនវ័យនៅកម្ពុជាមួយក្រុមជាសមាជិករបស់ CEO Master club មាន លោក អោម សេងបូរ៉ាជាដៃគូរវិនិយោគនិង សហគ្រិនវ័យក្មេង មួយចំនួន ទៀត ។