ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ចិនកោះហៅ អគ្គរដ្ឋទូត កាណាដា និងអាមេរិកអោយចូលជួប ដែលជាការជំទាស់នឹងការចាប់ខ្លួនលោកស្រី ម៉េង វ៉ាន់ចូវ

អនុរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសចិន លោក Le Yucheng បានកោះហៅអគ្គរដ្ឋទូតរបស់ប្រទេសកាណាដា និងអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅទីក្រុង ប៉េកាំង អោយទៅជួប ដែលជាការជំទាស់ទៅនឹងការចាប់ខ្លួនលោកស្រី ម៉េង វ៉ាន់ចូវ ដែលជាប្រធានគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei របស់ប្រទេសចិន។

លោក Le Yucheng បានព្រមានកាណាដា និងអាមេរិកថា ប្រទេសទាំងពីរនឹងទទួលបនផលវិបាកនៅពេលខាងមុខ ប្រសិនបើមិនព្រមដោះលែងលោកស្រី វ៉ាន់ចូវ ។

សូមបញ្ជាក់ជូនថា ភាពតានតឹងរវាងចិន កាណាដា និងអាមេរិក បានកើនឡើងកាន់តែខ្លាំង ក្រោយពីកាណាដា បានចាប់ខ្លួនលោកស្រី ម៉េង វ៉ាន់ចូវ ទៅតាមការទាមទាររបស់អាមេរិក ៕