ភ្នំពេញ៖ ដើម្បីចូលរួមចំណែកកិច្ចការសង្គម និងកាត់បន្ថយគ្រោះថ្នាក់ចររាចរណ៍ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់សម្ភារៈសំណង់សហការជាមួយ សមាគមសិល្បករខ្មែរ និងអាជ្ញាធរខណ្ឌច្បារអំពៅ បានធ្វើយុទ្ធនាការចុះចែកមួកសុវត្ថិភាពចំនួន ៣០០មួក ដល់ប្រជាពលរដ្ឋដោយផ្ទាល់ ដែលកំពុងធ្វើដំណើរនៅតាមដងផ្លូវជាតិលេខ១ ទល់មុខវត្តនិរោធ កាលពីរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩។
យុទ្ធនាការចែកមួកសុវត្ថិភាពដែលដឹកនាំដោយលោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់គ្រឿងសំណង់ ឃើញមានវត្តមានក្រុមសិល្បករ សិល្បការិនីជាច្រើននាក់ និងអ្នកចូលរួមការងារសង្គម បានស្ម័គ្រចិត្តចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីចូលរួមក្នុងយុទ្ធនាការដ៏មានអត្ថន័យមួយនេះ ដើម្បីចូលរួមជួយសង្គ្រោះជីវិតមនុស្សពីគ្រោះថ្នាក់ចរាចរណ៍តាមរយៈការចែកមួកសុវត្ថិភាព និងអប់រំច្បាប់ចរាចរណ៍៕