ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តតាកែវ និងខេត្តត្បូងឃ្មុំ រៀបចំវគ្គផ្សព្វផ្សាយ «ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា»

មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តតាកែវ និងខេត្តត្បូងឃ្មុំ រៀបចំវគ្គផ្សព្វផ្សាយ «ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា» ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករក្នុងសាលារៀន សរុបប្រមាណ ១០៤៥នាក់
មន្រ្តីជំនាញ សាខា ក.ប.ប. ខេត្តតាកែវ និងខេត្តត្បូងឃ្មុំ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ រៀបចំវគ្គផ្សព្វផ្សាយ «ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា» ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករក្នុងសាលារៀន សរុបចំនួន ១០៤៥នាក់ ដែលស្ថិតនៅក្នុងសាលា អន្តរទ្វីបអាមេរិកាំង AIS និងវិទ្យាល័យត្រពាំងឬស្សី ក្រោមការសហការដោយថ្នាក់ដឹកនាំសាលារៀនអន្តរទ្វីប អាមេរិកកាំង American Intercon School (AIS) នៃខេត្តតាកែវ និងវិទ្យាល័យត្រពាំងឬស្សី នៃខេត្តត្បូងឃ្មុំ។
គោលបំណងសំខាន់នៃវគ្គផ្សព្វផ្សាយនេះ មានសារៈសំខាន់ណាស់ ដែលមិនត្រឹមតែបណ្តុះនូវពុទ្ធិផ្នែកសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធប៉ុណ្ណោះទេ តែនៅផ្តល់ឱកាសឱ្យធុរជនដែលជាអាជីវករប្រកបអាជីវកម្មក្នុង វិស័យម្ហូបអាហារ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ យល់ច្បាស់អំពីលក្ខខណ្ឌ និងកាតព្វកិច្ចរបស់ធុរជន និងសិទ្ធិដែលត្រូវទទួលបានរបស់អ្នកប្រើប្រាស់ សំដៅជំរុញលើកកម្ពស់សុខុមាលភាព និងផលប្រយោជន៍សេដ្ឋកិច្ច របស់អ្នកប្រើប្រាស់ លើកកំពស់ការប្រកួតប្រជែងប្រកបដោយសមធម៌ កាត់បន្ថយភាពក្រីក្រ និងរួមចំណែកកសាងខឿនសេដ្ឋកិច្ចជាតិឱ្យរីកចម្រើនទៅមុខ។
វគ្គផ្សព្វផ្សាយនេះ ក៏បានចែកជូនផ្ទាំងរូបភាពអំពីសុវត្ថិភាពម្ហូបអាហារចំនួន៣៩០ សន្លឹក ដែលជាការផ្តល់ចំណេះដឹងសម្រាប់អ្នកប្រើប្រាស់ បានស្វែងយល់អំពីការជ្រើសរើសម្ហូបអាហារ មានគុណភាព សុវត្ថិភាព តាមលក្ខខណ្ឌតម្រូវជាធរមានលើស្លាកសញ្ញា សម្រាប់ផលិតផល ម្ហូបអាហារវេចខ្ចប់ស្រាប់ និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារចាប់ពីកសិដ្ឋាន ដល់តុអាហារ។