ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជា-ចិន ឯកភាពគ្នាជំរុញការបង្កើតក្បួនរថយន្តទេសចរណ៍ពីខេត្តគួនមីង-ឡាវ-កម្ពុជាឱ្យបានឆាប់រហ័ស

ក្នុងកិច្ចភាក្សារវាង លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេស ចរណ៍ និង លោក ចាង ហ្ស៊ុ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេស ចរណ៍ចិន ភាគីទាំងពីរបានលើកឡើងពីសំណើ និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នា ជាមួយគ្នានោះក៏មានការលើកឡើងពីការជំរុញ Caravan Tour ឬហៅថាក្បូនរថយន្តទេស ចរណ៍ ពីខេត្តគួនមីងកាត់តាមប្រទេសឡាវមកដល់កម្ពុជាឱ្យបានឆាប់រហ័សផងដែរ។

លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងពីកិច្ចសហប្រតិបត្តិការភ្ជាប់ខ្សែទស្សនកិច្ចទេសចរណ៍តាមក្បូនរថយន្ត ឬហៅជាភាសាបរទេស ថា Caravan Tour ជម្រាបដល់ប្រតិភូចិនដឹកនាំដោយ លោក ចាង ហ្ស៊ុ ផងដែរ ហើយថែមទាំងបានស្នើដល់ភាគី ចិនធ្វើយ៉ាងណា ឱ្យកិច្ចសហប្រតិបត្តិការនេះអនុវត្តទៅបាន ដើម្បី ទាញយកផលចំ ណេញពីវិស័យទេសចរណ៍។

កម្ជុជាបានស្នើដល់ភាគីចិនឱ្យជួយបណ្ដុះបណ្ដលជំនាញវិជ្ជាជីវៈទេសចរណ៍ និងភាសាចិនដល់មគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជា ដើម្បីរួមចំណែកពង្រីកធនធានមនុស្សក្នុងវិស័យទេសចរណ៍កម្ពុជា និងដើម្បីត្រៀមខ្លួនទទួលកំណើនទេសចរចិន នាពេលខាងមុនជាបន្តបន្ទាប់ទៀត។

រដ្ឋមន្ត្រី ថោង ខុន បានស្នើឱ្យមានការបង្កើនការបញ្ជូនភ្ញៀវទេសចរ និងអ្នកវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជាបន្ថែមទៀត កម្ពុជាស្វាគមន៍អ្នកវិនិយោគបរទេស ពិសេសមិត្តចិន។

លោករដ្ឋមន្ត្រីបានលើកឡើងថា ជាមួយនឹងការដាក់ចេញ និងអនុវត្តតាមគោលការណ៍នានា ដែលមានក្នុងសៀវភៅសស្ដីពី China Ready កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលភ្ញៀវទេសចរចិន និងសូមឱ្យមិត្តចិនគ្រប់គ្នាចាត់ទុកប្រទេសកម្ពុជាជាគោលដៅទេសចរណ៍ដ៏សំខាន់សម្រាប់ពួកគាត់។

លោក ចាង ហ្សុ បានបង្កាញពីការឯកភាពជាមួយកម្ពុជាថា នឹងជំរុញឱ្យកិច្ចសហប្រតិបត្តិការនេះលេចចេញជារូបរាងឡើងឱ្យបានឆាប់។

លោក  ហ្សុ បានបន្តថា រដ្ឋបាលខេត្តគួនមីងរបស់ចិនបានត្រៀមខ្លួនរួចជាស្រេច ក្នុងារអនុវត្តកិច្ចសហប្រតិបត្តិការជាមួយភាគីមិត្តកម្ពុជានិងឡាវ ប៉ុន្តែសេចក្ដីលម្អិតយ៉ាងណានោះ សូមឱ្យភាគីទាំងបីពិភាក្សាគ្នាឱ្យបានហ្មត់ចត់បន្ថែមទៀត។

លោក. ចាង ហ្សុ ក៏បានស្នើ៣ចំណុចដល់ភាគីកម្ពុជា ដែលមានក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ ក្នុងនោះរួមមាន

ភាគីកម្ពុជាបន្តការពារសន្តិសុខ សុវត្ថិភាពជូនភ្ញៀវទេសចរ និងអ្នកវិនិយោគចិន ពិសេសសូមសម្រួលដល់ការធ្វើដំណើរ និងមធ្យោ បាយនានាដល់ទេសចរ និងអ្នកវិនិយោគចិន និងសូមសម្រួលដល់ការសុំទិដ្ឋាការជាដើម។

សូមឱ្យភាគីកម្ពុជាបង្កើនការផ្សព្វផ្សាយពីវប្បធម៌របស់ខ្លួនដល់ប្រជា ជនចិនឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីបង្កើនការពង្រីកទាំងវិស័យទេសចរណ៍ វប្បធម៌ ពិសេសគឺទំនាក់ទំនងប្រជាជន និងប្រជាជន។

សូមឱ្យកម្ពុជាបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន សម្រាប់ភ្ញៀវទេសចរចិនឱ្យបានកាន់តែច្រើន ហើយភាគីចិននៅតែគាំទ្រចំពោះកិច្ចការនេះជាមួយកម្ពុជា ក្នុងភាពជាមិត្តម៉ឺនឆ្នាំជាមួយកម្ពុជា។

លោកលោក  ហ្សុ បានសន្យាថា នឹងជំរុញឱ្យភ្ញៀវទេសចរនិងអ្នកវិនិយោគចិនមកទស្សនា និងបណ្ដាក់ទុនវិនិយោគនៅកម្ពុជាកាន់ តែច្រើនបន្ថែមទៀត ដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាននាក់នៅឆ្នាំ ២០២០ និងប្រមាណ ១៥លាននាក់នៅឆ្នាំ២០៣០៕