កសិដ្ឋានចិញ្ចឹមជ្រូកចំនួន៣៤៧កន្លែងនៅកូរ៉េខាងត្បូង កំពុងទទួលរងផលប៉ះពាល់ពីជម្ងឺផ្តាសាយជ្រូក ដោយជម្ងឺនេះឆ្លងចូលពីកូរ៉េខាងជើងតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ ដែលនេះបើតាមការចុះផ្សាយរបស់ AP កាលពីថ្ងៃពុធ ទី០៥ ខែមិថុនានេះ ។
លោក អូ ប៊ីយ៉ឹង សឹក (Oh Byeong Seok) នាយកគ្រប់គ្រងផ្នែកនយោបាយនៃក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទរបស់ប្រទេសកូរ៉េខាងត្បូងបានប្រកាសថា ក្រសួងបានធ្វើតេស្តឈាមលើសត្វជ្រូកនៅក្នុង កសិដ្ឋានចំនួន៣៤៧កន្លែងនៅទូទាំងប្រទេស ។
លោក អូ ប៊ីយ៉ឹង សឹក បានបន្ថែមថា ការធ្វើតេស្តឈាមលើសត្វជ្រូកនេះ ត្រូវបានធ្វើឡើងក្រោយពីជម្ងឺផ្តាសាយជ្រូក បានផ្ទុះឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសនេះ ដែលនាំឲ្យប៉ះពាល់ដល់ប្រាក់ចំណូលខាងកសិកម្ម និងធ្វើឲ្យប៉ះ ពាល់ដល់ប្រជាពលរដ្ឋកូរ៉េខាងត្បូងផងដែរ ។
មន្ត្រីក្រសួងកសិកម្មបាននាំយកជ្រូកចំនួន១៦៨ក្បាល ពីកសិដ្ឋាននានានៅក្បែរព្រំដែនជាប់ជាមួយកូរ៉េខាងជើង ទៅធ្វើតេស្តឈាម ខណៈដែលជម្ងឺផ្តាសាយជ្រូកបានឆ្លងរាលដាលយ៉ាងខ្លាំងនៅកូរ៉េខាងជើង និងអាចឆ្លងចូលដល់កូរ៉េខាងត្បូងនៅពេលខាងមុខ បើមិនមានមធ្យោបាយទប់ស្កាត់ ៕