ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ADB វាយតម្លៃថា កម្ពុជាវិនិយោគមិនទាន់គ្រប់គ្រាន់ ក្នុងការស្រាវជ្រាវលើវិស័យកសិកម្ម

ភ្នំពេញ៖ លោក Andrew Brubaker ប្រធានក្រុមវាយតម្លៃរបស់ ADB បានលើកឡើងនៅក្នុងកិច្ចប្រជុំស្តីពី វឌ្ឍនភាព និងពង្រីកកិច្ចគាំទ្រ វិស័យកសិកម្មក្នុងប្រទេសកម្ពុជា (ការវាយតម្លៃឯករាជ្យនៅក្នុងធនាគារអភិវឌ្ឍន៍អាស៊ី) នៅថ្ងៃទី៦ ខែ មិថុនា ឆ្នាំ២០១៩ នេះថា សម្រាប់គោលការណ៍របស់ ADB ក្នុងវិស័យកសិកម្មនេះ ក្នុងករណីចាំបាច់របស់ ADB ត្រូវស្វែង រកមេរៀននានា និងការរៀនសូត្រនូវប្រធានបទរបស់គម្រោង ដែលបានអនុវត្តន៍នាពេលកន្លងមក ដើម្បីពង្រីកសមត្ថភាព ស្ថាប័ន និងការដោះស្រាយក្នុងបរិបទពិបាកៗក្នុងវិស័យកសិកម្ម ព្រមទាំងភាពស្មុកស្មាញនៅក្នុងការរចនាគម្រោង។

ADB នឹងពង្រីកសខ្សែសង្វាក់តម្លៃកសិកម្មនៅកម្ពុជា ដោយបន្ថែមគុណតម្លៃទៅក្នុងធាតុចូល ព្រមទាំងខ្សែសង្វាក់ផ្គត់ផ្គង់ តាមរយៈកំណែទម្រង់គោលនយោបាយ ដែលជាសកម្មភាពមានសក្តានុពល។ ចំពោះការផ្តល់ ហិរញ្ញប្បទាន សម្រាប់កម្មវិធីអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មភាវូបនីយកម្មស្រូវ-អង្ករវិញ ជាគម្រោងធ្វើឲ្យធន់ទៅនិងអាកាស ធាតុ ជាពិសេសគម្រោងជួយដល់កសិករនៅខេត្តបាត់ដំបង់ កំពង់ធំ និងព្រៃវែង ដើម្បីបង្កើនផលិតកម្ម ព្រមទាំងខ្សែសង្វាក់ ស្រូវ-អង្ករ រួមជាមួយការដោះស្រាយឧបសគ្គរាំស្ទះផ្នែកគោលនយោបាយ ឲ្យប្រព្រឹត្តទៅដោយរលូន ។

តាមការវាយតម្លៃពាក់ព័ន្ធនឹងវិស័យកសិកម្មនេះ កម្ពុជាវិនិយោគមិនទាន់គ្រប់គ្រាន់នៅឡើយ ក្នុងការ ស្រាវជ្រាវនៅលើវិស័យកសិកម្ម ក្នុងនោះមានបណ្តាប្រទេសមួយចំនួននៅក្នុងអាស៊ី ក៏មានការខ្វះខាតដូចគ្នា ដែលជាករណី កើតឡើងមកពីការប្រើប្រាស់ឧបករណ៍ហួសសម័យ ដែលនាំឲ្យប៉ះពាល់ដល់បរិមាណ និងគុណតម្លៃនៃការស្រាវជ្រាវ ។

លោកស្រី Veronique Salze Lozach អគ្គនាយករង នៃអគ្គនាយកដ្ឋានវាយតម្លៃឯករាជ្យរបស់ ADB លើកឡើងថា ការបន្តផ្តោតលើកិច្ចគាំទ្រសម្រាប់វិស័យកសិកម្មផលិតកម្ម និងសន្តិសុខសស្បៀង ព្រមទាំងការកសាងនិងកែ លម្អរចនាសម្ព័ន្ធ គឺមិនទាន់គ្រប់គ្រាន់នៅឡើយ ក្នុងការដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញ និងមានការអភិវឌ្ឍន៍ឥត ឈប់ឈររបស់វិស័យកសិកម្មនៅអាស៊ី ។

លោកស្រីបន្តថា បច្ចុប្បន្នប្រព័ន្ធកសិកម្មនៅក្នុងតំបន់ បានផ្តោតកាន់តែខ្លាំង ទៅលើខ្សែសង្វាក់តម្លៃ ក្នុងនោះវិស័យឯកជនវិញកំពុងមានឥទ្ធិពល និងមានការទទួលខុសត្រូវវកាន់តែខ្លាំងផងដែរ ចំពោះ ផលិតកម្ម និងសន្តិសុខស្បៀង ។

សូមបញ្ជាក់ថា តាមការសិក្សារបស់ ADB កម្ពុជាជាប្រទេសកំពុងសិក្សាមួយ ក្នុងចំណោមការសិក្សាចំនួន៤ មានជាអាទិ៍ ប្រទេសបង់ក្លាដេស សាធារណរដ្ឋប្រជាមានិតចិន និងតាជីគីស្ថាន នៅក្នុងការវាយតម្លៃកិច្ចគាំទ្ររបស់ ADB ដែលមាន ថវិការសរុបចំនួន ១២,២ពាន់លានដុល្លារ សម្រាប់កសិកម្ម ធនធានធម្មជាតិ និងការអភិវឌ្ឍន៍ជនបទក្នុងឆ្នាំ២០០៥ ដល់ ឆ្នាំ២០១៧ ៕