ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មេតុងទីន ឈ្មោះ ដុង ស្រីមុំ ចេញលិខិតសុំបដិសេធនិងសេចក្តីថ្លែងការរបស់អ្នកនាំពាក្យសាលាដំបូងខេត្តឧត្តរមាន ជ័យចំនួន៤ចំណុចវិញ

ឧត្តមមានជ័យ: អ្នកស្រី ដុង ស្រីមុំ ដែលអះអាងថា ជាជនរងគ្រោះនៅថ្ងៃទី២៤ ខែសីហានេះ បានចេញលិខិតធ្វើការបដិសេធន៍ ចំពោះសេចក្តីថ្លែងការណ៍របស់សាលាដំបូង ខេត្តឧត្តរមានជ័យ ដែលមានចំនួន ៤ចំណុចគឺ

ទី១- ចោទថានាងខ្ញុំធ្វើជាមេតុងទីនពុំមានសមាជិកច្បាស់លាស់និងបាត់ដល់ទៅ១៤ នាក់

ទី២ – ចោទថានាងខ្ញុំពុំបានដេញតុងទីនអោយទៅកូនដែលបានប្តឹងនាងខ្ញុំ

ទី ៣-ចោទថាការកាត់កំបាំងមុខខាងព្រោះដោយសារតែនាងខ្ញុំពុំបានចូលរួមរហូតដល់ទៅ ៣លើក
ចំណុចទី៤-ការឃុំខ្លួនពុំបានទាមទារប្រាក់ ជាថ្នូរនៃការដោះលែងខ្លួន។
សូមអានខ្លឹមសារលិខិតខាងក្រោមនេះ

ការបដិសេធរបស់ អ្នកស្រី ដុង ស្រីមុំ គឺធ្វើឡើង ដោយសារតែមានសេចក្តីថ្លែងការណ៍នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យកាលពីថ្ងៃសុក្រទី ២៣ខែសីហា បានលើកឡើងថា នៅក្នុងចំណាត់ ការរបស់តំណាងអយ្យការ ចៅក្រមស៊ើបសួរ និងចៅក្រមជំនុំជម្រះ លើសំណុំរឿងព្រហ្មទណ្ឌលេខៈ ២៥១ ចុះថ្ងៃទី០៦ ខែ តុលា ឆ្នាំ២០២២ ត្រូវបានធ្វើឡើងស្របតាមច្បាប់ និងនីតិវិធីជាធរមាន។

ការប្តឹងចោទប្រកាន់មកលើតំណាងអយ្យការនិងចៅក្រមស៊ើបសួរថា បានចាប់ឃុំឃាំងដោយបំពាន និងបានទាមទារប្រាក់ជាថ្នូរនឹងការដោះលែងនោះ គឺជាការលើកឡើង ខុសពីការពិត ដោយពុំមានភស្តុតាងបញ្ជាក់ច្បាស់លាស់ និង ធ្វើឡើងក្នុងចេតនាគេចពីការទទួលខុ សត្រូវចំពោះទង្វើដែល ខ្លួនបានប្រព្រឹត្តតែប៉ុណ្ណោះ ដោយហេតុថា តំណាងអយ្យការ និងចៅក្រមស៊ើបសួរ ពុំបានជួបឬទំនាក់ទំនងជាមួយ ឈ្មោះ ដុង ស្រីមុំ និងបុគ្គលណាម្នាក់ ដើម្បីធ្វើសកម្មភាពដូចការលើកឡើងនោះទេ។

ទាក់និងសេចក្តីថ្លែងការណ៍របស់
អ្នកនាំពាក្យនៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យនេះអ្នកស្រី  ដុង ស្រីមុំ បានបដិសេធទាំងស្រុងចំពោះការបកស្រាយខាងលើ ដោយអ្នកស្រីសង្ឃឹមថា នឹងមានយុត្តិធម៌ពិតផងដែរ។

សូមរំលឹកថា អ្នកស្រី ដុង ស្រីមុំ កាលពីថ្ងៃទី៤ ខែ មិនា ឆ្នាំ២០២២ បានធ្វើជាមេតុងទីនចំនួន ៣ខ្សែ ខ្សែទី១ ក្បាល៥ មឺរៀល មានសមាជិកចំនួន ១១៥ នាក់ ខ្សែទី២ក្បាល ១០ ម៉ឺនរៀលមានសមាជិក ៧១នាក់ និងខ្សែទី៣ក្បាល ៤០ម៉ឺនរៀលមានសមាជិកចំនួន ៤៣ នាក់ នៅក្នុងនោះមានកូនតុងទីនមួយចំនួនបានដេញតុងទីនយកប្រាក់ហើយមិនព្រមបង់មកវិញទេ។
មិនត្រឹមតែប៉ុណ្ណោះទេ ពួកកូនតុងទីនទាំងនោះនាំគ្នារត់ទៅប្តឹង អ្នកស្រី ដុង ស្រីមុំ នៅសាលាដំបូងខេត្តឧត្តមានជ័យ រហូតមកដល់ថ្ងៃ ៧ខែតុលាឆ្នាំ២០២២ ក៏ទទួលដិការកោះអោយចូលឆ្លើយបំភ្លឺពីបទឆបោកនិងរំលោភលើទំនុកចិត្ត។

ជុំវិញសំណុំរឿងមេតុងទីនអ្នកស្រី ដុង ស្រីមុំ និង អយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យនិងលោកចៅក្រម  ក្រោយពីបែកធ្លាយជាសាធារណៈ ឥឡូវនេះ មហាជន កំពុងតែតាមដានរឿងនេះ យ៉ាងយកចិត្តទុកដាក់ នឹងមានជំនឿលើស្ថាប័នតុលាការ  ព្រោះ មិនដែលឃើញពលរដ្ឋសាមញ្ញហ៊ានប្តឹង ព្រះរាជអាជ្ញារង និងប្រធានតុលាការឬចៅក្រមនោះឡើយ តើយុត្តិធម៌ពិតនឹងបង្ហាញនាពេលខាងមុខនេះឬយ៉ាងណា។