មណ្ឌលគីរី៖ ក្រុមហ៊ុន ហ៊ួត ជា និង សមាគមជាងសំណង់កម្ពុជា ដឹកនាំដោយលោកឧកញ៉ា ហ៊ួត ជា និង ម្ចាស់សាខាហ៊ួត ជាទូទាំងប្រទេស បុគ្គលិកទាំងអស់ រៀបចំកម្មវិធីទស្សនកិច្ចនៅខេត្តមណ្ឌលគីរី ដើម្បីចូលរួមលើស្ទួយវិស័យទេសចរណ៍កម្ពុជានិងផ្សព្វផ្សាយសក្តានុពលខេត្តទាំងមូលផងដែរ។
សម្រាប់ដំណើរទស្សនកិច្ចនេះ រៀបចំកម្មវិធីជ្រើសរើសក្រុមប្រឹក្សាភិបាល សមាគមជាងសំណង់កម្ពុជា និងប្រកាសស្វែងរកសមាជិក ជាងសំណង់ និង កម្មករសំណង់ ដើម្បីជួយគ្រប់ជាងសំណង់ដែលមានគ្រោះថ្នាក់ការងារ ទូទាំងប្រទេស។
ជាមួយនិងអារម្មណ៍សប្បាយរីករាយនោះ លោកឧកញ៉ា ហ៊ួត ជា បង្ហាញទឹកមុខញញឹមជាមួយនិងធម្មជាតិស្រស់ស្អាតលាយឡំជាមួយ ធាតុអាកាសត្រជាក់ល្ហឹម ដោយបន្ទាប់មកបាននាំសហការីបន្តពីនិត្យមើលទីតាំងសក្តានុពលក្នុងនៃវិស័យទេសចរណ៍ ។
កន្លងទៅសមាគមជាងសំណង់កម្ពុជា ដឹកនាំដោយលោកឧកញ៉ា ហួត ជា និងជាអគ្គនាយក ក្រុមហ៊ុន ហ៊ួត ជា តែងតែជួយការងារសង្កមជាច្រើនដូចជា ជនក្រីក្រ ធ្វើការក្នុងវិស័យសំណង់ ដែលជួបគ្រោះថ្នាក់ពេលបំពេញការងារ ដោយទទួលបានការជួយឧបត្ថម្ភជាបន្តបន្ទាប់ផងដែរ។
សូមជម្រាបជូនថា ក្រុមហ៊ុនហ៊ួត ជា ជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណង់ដ៏ធំ និងឈានមុខគេមួយនៅកម្ពុជា ដែលបានបើកលក់ហ្វ្រេនឆាយដំបូងគេ។ក្រុមហ៊ុននេះ ជាក្រុមហ៊ុនដែលបានបង្កើតឡើងដោយឧកញ៉ា ហ៊ួត ជា បន្ទាប់ពីលោកឧកញ៉ាជោគជ័យក្នុងងាជីវកម្មក្រុមហ៊ុនលក់គ្រឿងសំណង់ ហ៊ួត ជា អស់យៈពេលប្រមាណ១៣ឆ្នាំ។បច្ចុប្បន្ន ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសំណង់មួយនេះកំពុងទទួលបានការគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើន ដោយសារគុណភាព និងតម្លៃសមរម្យ ជាពិសេសមានការនាំចូលពីក្រៅប្រទេសយ៉ាងប្រណីតៗផងដែរ។




