ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកបណ្ឌិត ឡាំ គឹមឡេង​ថា«​ក្រ​សួង​ឧស្សាហកម្ម​​​កំពុងតែ​​ជំរុញឲ្យ​​SME​​ អនុវត្តស្តង់ដាក្នុងការ​​ផលិត​ឲ្យ​​បានខ្ពស់ជាង​​មុន​​​​​​​​​»

លោកបណ្ឌិត ឡាំ គឹម​ឡេង​​ ​​អគ្គនាយក​​សហគ្រាសធុនតូច មធ្យម និងសិប្បកម្ម​​​នៃ​ក្រសួង​ឧស្សាហកម្ម​និង​​សិប្ប​​​កម្ម​​​​បានមានប្រសាសន៍ថា  បច្ចុប្បន្ន​នេះក្រសួង​ឧស្សា​ហកម្ម ​និងសិប្បកម្មក៏ដូចជា​​​អគ្គនា​​​យក​​សហគ្រាសធុនតូច ធម្យម និងសិប្បកម្ម​​​កំពុងតែ​​ឲ្យ​ម្ចាស់សហគ្រាសក្នុងស្រុក​ចាប់ផ្តើម​​​​​​​​អនុវត្ត​​​​​​​ស្តង់ដារ​​​​ ​​​​ដើម្បីឲ្យ​​​សមស្រប​តាម​ស្តង់ដារ​អាស៊ាន ​​​​និងទីផ្សារនាំចេញ​​​​​​។​

​​​លោកបណ្ឌិត​​បានមានប្រសាសន៍​​ទៀត​​​ថា« តាមពិត​​​​​​ដើម្បីអនុត្តឈានចូលស្តង់​ដារបាន​នោះ គឺមាន៣ កត្តាធំៗ ទី១ កត្តាមនុស្ស ​​​​ដែល​​​ត្រូវមាន​ជំនាញច្បាស់លាស់ ទី២ ប្រព័ន្ធ​សែ​សង្វាក់​ផលិតកម្ម​​​មួយគ្រប់ជ្រុងជ្រោយ​ និងចំណុចទី៣ ​​វត្ថុ​​​ធាតុដើម​ ដែលត្រូវទាម​ទារ​ឲ្យ​​​​​​ប្រើ​ប្រាសឲ្យ​បានសមស្រប​​ ហើយ​កត្តាទាំង៣ ខាងលើ​នេះ មិន​អាច​​​ខ្វាស់​​​​គ្នា​​បាន​នោះ​​ទេ​​​»។​

​​​លើសពីនេះ​លោកបណ្ឌិត​​​ថា ​​ក្រសួងឧស្សាហកម្ម និងសិប្បកម្ម​​មុន​អនុញាតិ​ឲ្យ​​សហ​គ្រាសនិងសិប្បកម្ម​​​ណា​​​​មួយ​​បង្កើត​ឡើងនោះត្រូវឆ្លងកាត់ការ​​​ត្រួត​​​​ពិនិត្យ​​​​ពីក្រុមការ​ងារ​ជំនាញ​​​របស់​ក្រសួង​​និងស្ថាប័នជំនាញ​​​ ​​ហើយ​សែសង្វាក់​ផលិតកម្ម​​​​​ធ្វើ​យ៉ាងណាត្រូវ​​​​​អនុវត្ត​​​​តាម​គោលការណ៍​​​ស្តង់ដារ​​​​ជាតិជាចម្បង​​​ ​។​

សម្រាប់​​​អគ្គនាយកដ្ឋាន​​​​​សហគ្រាសធុនតូច មធ្យម និងសិប្បកម្មមានសុទិដ្ឋិនិយម​​ថា ​​​​​​​​រាជ​រដ្ឋាភិបាលកម្ពុជាពីមួយ​​ថ្ងៃ​​​ទៅមួយ​​​ថ្ងៃ​​​​​​បានខិតខំ​ប្រឹង​​​​​​ប្រែង​​​ជួយ​​​​​ដល់សហគ្រាសធុន​តូច និងមធ្យមកម្ពុជា​​​​​​​​​ឲ្យ​ពួកគាត់ងាកមករកផ្លូវ​​ច្បាប់​​​​​ និងជួយ​គាំទ្រដល់​ពួកគាត់​​​ទាំង​​​ផ្នែកបច្ចេកទេស​​​​ និងស្តង់ដារផ​លិត។​​​​​

ទាក់ទនិងបញ្ហានេះ​​​ ក្រុម​​សហគ្រាសនៅកម្ពុជា​​បាន​គាំទ្រនូវ​វិធាន​​ការច្បាប់នេះផងដែរ​ ដោយពួកគាត់​អះ​​អាងថា«គឺជារឿង​ត្រឹមត្រូវសម្រាប់អ្នក​មានកំហុស ដែលផលិតនាំឲ្យ​យមាន​​គ្រោះថ្នាក់ដល់អ្នកបរិភោគក៏ប៉ុន្តែការនាំ​ចូលផលិត​ផលតាមច្រកព្រំដែនគឺ ជា​រឿង​សំខាន់ដែលគួរតែមានការត្រួតពិនិត្យ ដើម្បីកុំឲ្យពល​រដ្ឋជួបបញ្ហាដល់​អាយុ​ជីវិត​ពេលទទួលទានហើយ»។

បើគិតមកទល់ពេលនេះ កម្ពុជាបានសម្រេចអនុម័តស្ដង់ដារគុណភាពផលិតផល មាន​ជាង ៦០០ស្ដង់ដារហើយ ដែលក្នុងនោះ មានភាគច្រើនជាផលិតផលម្ហូបអាហារ។ ​​​​គ្រប់​ម្ចាស់សហគ្រាសផលិតទាំងអស់ ដែលមានផលិតផលផលិតផលមានផ្ទុក​សារ​ជាតិ​ជាតិ​ពុល​ដែល​​បណ្ដាលឲ្យអ្នកប្រើប្រាស់រងគ្រោះថ្នាក់ និង​​ស្លាប់បាត់​បង់ជីវិតនោះ​អាចនឹង​ត្រូវ​ប្រឈមមុខនឹងទោសព្រហ្មទណ្ឌ ទោះបីជាមានចេតនា ឬគ្មានចេតនាក៏​ដោយ។​​