ល្ងាចថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យលោក ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញកំណើនទេសចរណ៍ ប្រកបដោយនិរន្តរភាព និងលើកកម្ពស់គុណភាពសេវាកម្ម ពិសេសវិស័យបដិសណ្ឋារកិច្ចនៅកម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍។






