ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពីវេលាម៉ោង៩ និង៣៥នាទី នាទីនាថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២៤បានចុះប្រតិបត្តិការ ដោយធ្វើការត្រួតពិនិត្យជាក់ស្ដែងលើការដឹកជញ្ជូនសត្វ និងផលិតផលសត្វ លើម៉ូតូសណ្ដោងរឺម៉ក២គ្រឿង ដោយ១គ្រឿងឃាត់នៅសង្កាត់ដង្កោ ដឹកផលិតផលសត្វចំនួន ៦០០គីឡូក្រាម(សសៃស្រួយមាន់) និង១គ្រឿងទៀតឃាត់នៅសង្កាត់ស្ទឹងមានជ័យ ដឹកផលិតផលសត្វចំនួន ៦០០គីឡូក្រាម(គូទមាន់)
សរុបចំនួន ១២០០គីឡូក្រាម។
តាមការឆ្លើយបញ្ជាក់ពីតំណាងម្ចាស់ ផលិតផលសត្វបង្កកទាំងអស់នេះ គឺបានដឹកចេញពីខេត្តបន្ទាយមានជ័យ ឆ្ពោះទៅលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ ហើយការវេចប់ និងរក្សាទុកលើម៉ូតូរ៉ឺម៉កសណ្ដោងពុំបាន តាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ។ ក្រុមការងារបាននាំបទល្មើសនិងវត្ថុតាងទាំងនេះមករក្សាទុកនៅអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ដើដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។
សូមរំលឹកថា កាលពីវេលាម៉ោង៩ និង៥៥នាទី នាទីនាថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះប្រតិបត្តិការ ដោយធ្វើការត្រួតពិនិត្យជាក់ស្ដែងលើការដឹកជញ្ជូនសត្វ និងផលិតផលសត្វ នៅជិតស្តុបផ្សារដើមគរ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ លើម៉ូតូសណ្ដោងរឺម៉ក២គ្រឿង។
នៅក្នុងនោះក្រុមការងារបានពិនិត្យឃើញ៖
– កោះមាន់ចំនួន ៥០កេសក្រាដាសស្មើនឹង៦០០គីឡូក្រាម
– ភ្លៅមាន់ចំនួន ៥០កេសក្រាដាសស្មើនឹង៦០០គីឡូក្រាម
– សសៃកែងមាន់ ចំនួន១០កេសក្រដាស ស្មើនឹង១២០
សរុបចំនួន ១៣២០គីឡូក្រាម
តាមការឆ្លើយបញ្ជាក់ពីតំណាងម្ចាស់ សាច់បង្កកទាំងអស់នេះ គឺបានដឹកចេញពីផ្សារដើមគរ សង្កាត់បឹងសាឡាង ឆ្ពោះទៅលក់ចែកចាយនៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ ហើយការវេចប់ និងរក្សាទុកលើម៉ូតូរ៉ឺម៉កសណ្ដោងពុំបាន តាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ។ ក្រុមការងារបាននាំបទល្មើសនិងវត្ថុតាងទាំងនេះមករក្សាទុកនៅអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ដើដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។







