ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សមត្ថកិច្ចចម្រុះចុះបង្ក្រាបទីតាំងនេសាទខុសច្បាប់នៅ ឃុំវឌ្ឍន:

ក្រចេះ ៖ នៅថ្ងៃទី 14ខែតុលាឆ្នាំ 2024 នៅវេលាម៉ោង 11:50 នាទីសមត្ថកិច្ចកម្លាំងចម្រុះ ដឹកនាំដោយលោក ឈីវ ថាត នាយករងផ្នែករដ្ឋបាលព្រែកប្រសព្វនិងជាអនុប្រធានឆ្មាំខេត្តក្រចេះនិងឆ្មាំការអភិរក្សត្រីផ្សោតជីវចម្រុះនិងអនុភូមិព្រែកគ្រៀងនិងមន្ត្រីប៉ុស្តិ៍រដ្ឋបាលឃុំវឌ្ឍនៈនិងប្រជាសហគមន៍បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ពីកន្លែងប្រភេទស្បៃខៀវពាំងអូរដើម្បី យកត្រីទាំងតូចទាំងធំ នៅចំណុចអូរក្រៀងភូមិអូក្រៀងឃុំវឌ្ឍនៈស្រុកសំបូរ ខេត្តក្រចេះក្រោមការចង្អុលបង្ហាញពីលោក យុន សុខុន មេឃុំវឌ្ឍនៈ។

ដោយ មើលឃើញ ការធ្លាក់ ចុះជាបន្តបន្ទាប់នៃស្តុកត្រីក្នុងទន្លេមេគង្គបឹងអូរក្នុងសហគមន៍ ដែលមានការនេសាទខុសច្បាប់ជាច្រេីន លោកមេឃុំវឌ្ឍនៈ បានចង្អុលបង្ហាញអោយមន្ទីរពាក់ព័ន្ធនៅក្នុងឃុំវឌ្ឍនៈនិងមន្ត្រីជលផលខេត្តក្រចេះចុះបង្រ្កាបទីតាំងនេសាទខុសច្បាប់ជាបន្តបន្ទាប់គ្រប់កន្លែងនៅក្នុងឃុំ វឌ្ឍនៈ ដោយបារម្ភថាគ្មាន ត្រីទុក សម្រាប់កូនចៅ ជំនាន់ក្រោយប្រសិនបើគ្មានការទប់ស្កាត់នេសាទខុសច្បាប់ទាំងឡាយ ទេនោះ ច្បាស់ណាស់និងក្មេងៗជំនាន់ក្រោយពិតជាលំបាករកត្រីធម្មជាតិហូប ឬមិនស្គាល់ពូជត្រីល្អៗជាពិសេសធ្វើឲ្យពាយត្រីនិងដាច់ពូជ តរីជាមិនខាន។ លោក យុន សុខុន មេឃុំវឌ្ឍនៈនៅតែទទូចសំណូមពរទៅដល់ប្រជាពលរដ្ឋនៅក្នុងឃុំវឌ្ឍនៈ ក៏ដូចជាអ្នកនេសាទខុសច្បាប់ឲ្យឈប់បន្តនេសាទខុសច្បាប់និងជួយទប់ស្កាត់រាល់ការនេសាទត្រី មិនថាហ៊ុមស្បៃមុង អួន ឆក់ ជាដេីម – ល-។
  
  ដោយមើលឃើញពីការប្រឹងប្រែងនិងការបង្ក្រាបរបស់លោកមេឃុំវឌ្ឍនៈពលរដ្ឋមានការអបអរសាទរជាខ្លាំងក្នុងការបង្ក្រាបទីតាំងនេសាទត្រីខុសច្បាប់ទាំងនោះ និងជំរុញឲ្យលោកមេឃុំនៅតែបន្តការបង្ក្រាបទីតាំងនេសាទខុសច្បាប់ទាំងឡាយគ្រប់កន្លែងនៅក្នុងឃុំវឌ្ឍនៈដើម្បីឲ្យត្រីបានរស់រានមានជីវិតនិងបន្តពូជឲ្យកាន់តែច្រើនសម្រាប់ក្មេងៗជំនាន់ក្រោយបានបរិភោគឬធ្វើម្ហូបបានគ្រប់គ្រាន់ដែលមិនធ្វើឲ្យកូនចៅជំនាន់ក្រោយទៅបរិភោគត្រីចិញ្ចឹមនិងស្គាល់រសជាតិត្រីធម្មជាតិបែបធម្មជាតិពិតៗ។ រាល់វត្ថុតាងដែលរឹបអូសទាំងពីកន្លែងនោះត្រូវបានយកទៅរក្សាទុកនៅស្នាក់ការជលផលនៅគំពីរដើម្បីចាត់ការទៅតាមនាទិវីធីបន្ត ហើយទីតាំងទាំងពីកន្លែងនោះត្រូវបានមន្ត្រីជលផលរូសរើមិនឲ្យមានការនេសាទខុសច្បាប់ទៀតទេ។
  
    ជាចុងក្រោយពលរដ្ឋនៅឃុំវឌ្ឍនៈសូមអរគុណទៅដល់លោក យុន សុខុន មេឃុំវឌ្ឍនៈនិងអាជ្ញាធរពាក់ព័ន្ធក៏ដូចជាមន្ត្រីជលផលខេត្តក្រចេះដែលបានខិតខំចុះបង្ក្រាបទីតាំងនេសាទត្រីខុសច្បាប់ជាបន្តបន្ទាប់ សូមអរគុណ៕