ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឥណ្ឌាសម្រេចដំឡើងពន្ធទំនិញ២៨មុខនាំចូលពីសហរដ្ឋអាមេរិក

ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយថា រដ្ឋាភិបាលរបស់ប្រទេសឥណ្ឌា បានសម្រេចដំឡើងពន្ធលើទំនិញ២៨មុខ របស់សហរដ្ឋអាមេរិក ដែលនឹងត្រូវនាំចូលមកកាន់ទីផ្សារឥណ្ឌានៅពេលខាងមុខ ដែលជាការ សងសឹកចំពោះសហរដ្ឋអាមេរិកវិញ ។

សេចក្តីសម្រេចរបស់ឥណ្ឌាក្នុងការដំឡើងពន្ធនាំចូលពីអាមេរិក ត្រូវបានបានធ្វើឡើង ជាការសងសឹកអាមេរិក ដែលបានសម្រេចដកសិទ្ធអនុគ្រោះពន្ធពាណិជ្ជកម្មគន្លិះពីឥណ្ឌា ដោយយកពន្ធនាំចូលពីឥណ្ឌានៅពេលខាងមុខ ។

ទំនិញអាមេរិក ដែលប៉ះពាល់ដោយការដំឡើងពន្ធពីឥណ្ឌាមានដូចជា ផលិតផលក្រុម ហ៊ុន Apples ផ្លែឈើ ទឹកអាស៊ីដ ដែក និងផលិតផលម្ហូបអាហារជាច្រើនប្រភេទផ្សេងទៀត ដែលឥណ្ឌានឹងទទួលបានផលចំណេញពីការដំឡើងពន្ធនេះក្នុងតម្លៃទឺកប្រាក់ជាង២១៧លានដុល្លារ ៕