លោក ហួត ជា ស្ថាបនិកនិងជាអគ្គនាយកក្រុមហ៊ុន ហួត ជាគ្រុបបានមានប្រសាសន៍ថា ក្រុមហ៊ុន ហួត ជាគ្រុបបានប្រកាសលក់ម៉ាកយីហោរបស់ខ្លួនជំនួសការទិញយីហោល្បីៗពីក្រៅប្រទេស ខណៈដែលនិន្នាការនេះកំពុងតែពេញនិយមនៅទីផ្សារកម្ពុជា។
លោកបានមានប្រសាសន៍ទៀតថា ការប្រកាសលក់ម៉ាកយីហោខ្លួនឯងជំនួសការទិញជីហោល្បីៗពីក្រៅប្រទេសនេះ ខណៈដែលប្រទេសកម្ពុជាកំពុងតែអភិឌ្ឍន៍និងមានសុខសន្តិភាពពេញផ្ទៃប្រទេស ហើយទន្ទឹមនោះធ្វើឲ្យដៃគូរវិនិយោគក្រៅប្រទេសមកវិនិយោគកាន់តែច្រើនផងដែរ។
លោកបានអះអាងទៀតថា ដោយមើលឃើញពីការនាំចូលម៉ាកយីហោល្បីពីក្រៅប្រទេសត្រូវចំណាយលុយវិនិយោគច្រើន ទើបថ្មីៗនេះ ក្រុមហ៊ុនហួតជាបានបើកលក់យីហោ(Brand Hout Chea )លក់និងចែកចាយសម្ភារៈសំណង់ ដែលទម្រង់អាជីវកម្មមួយនេះមានឈ្មោះល្បីស្រាប់មិនពិបាកធ្វើអាជីវកម្ម ដោយគ្រាន់ទិញយីហោ និងចាយទុនវិនិយោគចន្លោះ ២ម៉ឺនដុល្លារប៉ុណ្ណោះអាចប្រកបអាជីវកម្មបាន។
អ្នកវិនិយោគខាងលើថ្លៃងថា កត្តាសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើននិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផង នោះ ទើបជំរុញឲ្យអ្នកធ្វើអាជីវកម្មក្នុងស្រុកសម្រេចចិត្តវិនិយោគលើមាកយីហោល្បីៗដោយខ្លួនឯង ដោយមិនចាំបាច់ពឹងការទិញយីហៅល្បីៗពីក្រៅប្រទេសនោះទេ។