ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទោះបីជាលោក ត្រាំ ខំទប់ស្កាត់យ៉ាងណា ក៏លំហូរជនអន្តោប្រវេសន៍ចូលអាមេរិកនៅតែបន្តកើនឡើង

លំហូរជនអន្តោប្រវេសន៍ចូលអាមេរិក នៅតែជាបញ្ហាឈឺក្បាលសម្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដដែល ខណៈជនអន្តោប្រវសន៍រាប់រយនាក់ បានឆ្លងកាត់តាមព្រំដែនប្រទេសម៉ិកស៊ិកចូលទៅអាមេរិក ។

ដើម្បីជាការទប់ស្កាត់លំហូរចូលនៃជនអន្តោប្រវេសន៍ លោក ត្រាំ បានបញ្ជូនកងកម្លាំងយោធារាប់ពាន់នាក់នៅកាន់តំបន់ព្រំដែន ប៉ុន្តែនៅតែមិនអាចទប់ស្កាត់បាន ។

ចំណែកថវិកាសាងសង់របងព្រំដែន ដែលលោក ត្រាំ បានស្នើសុំទៅសភា ក៏ទំនងជាមិនអាចទទួលបានការគាំទ្រដែរ ៕