ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានបញ្ជូនកងទ័ព និងគ្រឿងសព្វាវុធកាន់តែច្រើនទៅកាន់តំបន់ព្រំដែនជាប់ជាមួយប្រទេសអ៊ុយក្រែន ក្រោយពីកងទ័ពជើងទឹកនៃប្រទេសទាំងពីរ បានប៉ះទង្គិចគ្នានៅដែនសមុទ្រ ។
មេដឹកនាំ័រុស្ស៊ី បានបញ្ជូនរថក្រោះ រថពាសដែក កាំភ្លើងធំ គ្រាប់មីស៊ីល និងគ្រាប់រ៉ូកែតសម្រាប់បាញ់ទម្លាក់យន្តហោះផងដែរ ។
ភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន បានកើនឡើងកាន់តែខ្លាំង ខណៈដែលអ៊ុយក្រែន ក៏បានបញ្ជូនកងកម្លាំងយោធា និងគ្រឿងយុទ្ធោបករណ៍ជាច្រើនទៅកាន់តំបន់ព្រំដែនជាប់ជាមួយរុស្ស៊ីដែរ ៕