ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

​​​​លោកបណ្ឌិត​ គីម ហ៊ាង«វិស័យអ​ច​ល​នទ្រព្យនៅតែរឹងមាំ​​​នឹងគ្មាន​ហា​និភ័យ»

រយៈ​ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យ​អចលនទ្រព្យ​នៅ​ក្នុង​​​​ប្រទេស​កម្ពុជា​កំពុងតែ​​​​​បោះជំហ៊ានទៅមុខយ៉ាងលឿន​​​​​​ ដោយសារតែសំណង់អគារខ្ពស់​​ៗ​បានរីកដុះដាល​យ៉ាង​ច្រើន​នៅ​​​​​​​រាជធានីភ្នំពេញ​​​​ ហើយ​​ទន្ទឹម​​​នោះក្រុមហ៊ុនវិនិយោគមកពីក្រៅប្រទេស​កំពុងតែ​​​​បន្ត​​​ដាក់ទុន​រាប់លានដុល្លារអាមេរិក​​​អភិវឌ្ឍ​​​​នូវ​​​គម្រោងជាច្រើន​​​​។​​​

​​លោកបណ្ឌិត គីម ហ៊ាង អ្នក​ជំនាញ​ផ្នែកអចលនទ្រព្យ​ ​​និងជានាយកក្រុមហ៊ុន​​ Khmer Real Estate បាន​ទទួល​​ស្គាល់​​​​​ថា  ​​​នៅឆ្នាំ២០១៩ និងឆ្នាំមុនៗ​​​​​​​​ ​​មាន​គំនិត​ខ្វែងគ្នាច្រើន​​រឿង​តម្លៃអចលនទ្រព្យ​​​ ដោយសារតែតម្លៃអលនទ្រព្យ​​បាន​​​ឡើងខ្ពស់ ហើយ​​ការលក់ដូរ​មានការប្រុងប្រយ័ត្ន​​​​​​​​​​​ អ្នក​ផលិតផ្ទាល់ក៏​​​​មានការប្រុងប្រយ័ត្នច្រើន​​ជាងមុនដែរ​​​​ ប៉ុន្តែ​សម្រាប់​​​​​អ្នក​រកស៊ីបែប​​ប្រយោល​​​​​​វិញ​​​​​​​​​តែង​​​​តែគិតពី​ហានិភ័យច្រើន​​​​​​​​​​។​​​

ទោះយ៉ាងណា ​​លោកបណ្ដិត​​​ គីម ហ៊ាង​ មានប្រសាសន៍​​ថា ​​ សម្រាប់​លោក​ជាអ្នក​ជំ​នាញ​​វិញមើលឃើញពី​​​​​​​វិស័យ​អលនទ្រព្យ​​​មិន​មាន​​​​ហានិភ័យ​អ្វីកើតឡើងនោះទេ ​​​​​រយៈ​ពេល ៥ឆ្នាំខាងមុខទៀត​​​ ​​​​ហើយ​​​​​កន្លងមក​មានក្រុមហ៊ុន​ជា​​ច្រើន​បាន​មក​វិនិយោគ​នូវ​គម្រោង​​ធំៗ​​មួយចំនួន​នៅ​កម្ពុជា​​និងតាមបណ្តាខេត្ត​សំខាន់ៗជាពិសេស ​​ខេត្ត​​​​ព្រះសី​ហនុ ​​​ក្រុងបាវិត ​​និង​​​ខេត្តសៀម​​​រាប​​​​​។ ​

​​លោកមានជំនឿថា ​​រយៈ​ពេល១០ឆ្នាំខាងមុខនេះ​​ ​​សេដ្ឋកិច្ចកម្ពុជា​​​​​​​​​​​នឹងរីកលួតលាស់​​ ដែល​នឹង​​​​ជំរុញ​​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ពីក្រៅប្រទេស​​សម្រុកមក​រកស៊ីនៅកម្ពុជាកាន់តែ​ច្រើន​​​ ដោយ​​​សារតែសេដ្ឋកិច្ចកម្ពុជា​មានកំណើនជាមធ្យម៧% ប្រចាំឆ្នាំ​​​​​​​​​​​​​​​នាំឲ្យ​​វិស័យ​សំ​ណង់​​បាន​រីកដុះដាលច្រើន​ទាំងនៅ​​​​ទីក្រុង ​​​​និងជាយក្រុង​​ផងដែរ​​​​​។​

លោបណ្ឌិត​​ គីម ហ៊ាង ​​​​​បាន​​​ពន្យល់​​​ថា«សេដ្ឋកិច្ចកម្ពុជា​​​​​​​​យើង​មានកំណើន​ល្អ និងមាន​​​ប្រជាពល​​​រដ្ឋ​​​ពេញកម្លាំងច្រើន ​​ហើយ​​​លក្ខ័ណ្ឌអនុគ្រោះដល់អ្នក​​​​​វិនិយោគ​របស់​​កម្ពុជា​​បាន​​​​​​​បើកចំហរ​​​​ច្រើន​​​​ ពោល ​​កម្ពុជា​​​​​ជាឋានសួរនៃការបង់ពន្ធ ​ហើយរដ្ឋាភិបាល​មានការ​យោគយល់​នឹងចង់ឲ្យ​​​​មានអ្នកវិនិយោគ​​​​ច្រើន ដើម្បី​​​​​​​​បង្កើត​​ការងារ​ឲ្យ​ពលរដ្ឋខ្មែរ​​​នៅ​​​​ក្នុង​ស្រុក​​»។

លើសពីនេះលក្ខ័ណ្ឌ​ល្អមួយ​​​​ទៀតគឺ កម្ពុជាមានសណ្ឋានដីល្អ​​​​​​​​មិន​ដូចប្រទេសជិត​ខាង​ឡើយ​ ហើយជាមួយ​គ្នានោះ​​​ទឹកប្រាក់វិនិយោគលើវិស័យ​អចល​​​​នទ្រព្យ​ពីដើម​មក​​​មាន​ប្រទេស​​​​​កូរ៉េ​តាំងពីឆ្នាំ២០០៤  ​​និងឆ្នាំ២០០៨​​​ ហើយ​គិតពីទឹកប្រាក់ច្រើន​​ខ្លាំង​កន្លង​មកគឺ កូរ៉េ​​ ប៉ុន្តែធ្លាក់ចុះ​​​​​ត្រឹមឆ្នាំ២០០៩ ​មក​​​​វិញ​​ សព្វថ្ងៃនេះមាន​ក្រុមហ៊ុនចម្រុះ​ជាតិ​សាសន៍​​​មិន​ត្រឹមតែចិន​​ទេ​​មក​វិនិយោគនៅកម្ពុជា​​​កាន់តែច្រើននោះ​​​​​​​។​

អ្នក​ជំនាញ​​បាន​​​​លើក​ឡើងទៀត​​ថា ​​ក្រោយ​ឆ្នាំ ២០០៩ ​​​មក​ទឹកប្រាក់វិនិយោគច្រើន​ជាង​គេគឺចិនលើវិស័យអចលនទ្រព្យ​​​​​ ប៉ុន្តែទឹកប្រាក់ច្រើនជាងគេមានតែ​កូរ៉េ ​​ទេ ដូចជា​គម្រោង​​​ ៤២ជាន់ គម្រោង​​ខេមកូ និង​ក្រុមហ៊ុន​ប៊ូយ៉ុង​​ខ្មែរមានទំហំទឹកប្រាក់​​​​​រាប់​លាន​ដុល្លារ​អាមេរិក​​​ ផ្ទុយ​​​ទៅវិញ​បា​នតែ​​​ដំបូងនោះទេ​​​​ តែស្ងាត់ទៅវិញរហូតដល់​ពេល​​​បច្ចុប្បន្ន​នេះ​​​​​​។​​

នៅពេលសួរ​​​ថា  អ្នកវិនិយោគ​​ក្នុងស្រុក​​ និង​​អ្នកជំនាញ​​​ព្រួយ​បារម្ភរឿង​​ហានិភ័យ​វិស័យ​អចលនទ្រព្យ​​​នាពេលខាងមុខ​​នេះ​​​​ លោកបណ្ឌិត គីម​ ហ៊ាង​បាន​​​​​​​​​បកស្រាយថា ​​«ខ្ញុំនៅតែ​គិតថា ហានិភ័យ​នៅតែមាន​​​វាមិនអត់ទេ តែ​​មាន​​តិចឬច្រើន​​​​​ប៉ុណ្ណោះ​​​» ​​ជា​​ធម្មតា​​កាល​ណា​​​មានកំ​​​ណើ​ន​ការ​​សាងសង់​មានកាន់តែច្រើន​​​ សេដ្ឋកិច្ច​​​យើងកាន់តែរឹងមាំ​​​ ហើយ​​​​ទាំង​​អស់​គ្នា​​គួរតែសប្បាយ​​​​​​​​ចិត្ត​​វិញ ព្រោះសេដ្ឋកិច្ចខ្មែររឹងមាំខ្លាំង​​​​ណាស់​​​។​​

អ្ន​កជំនាញ​ខាងលើ​​បាន​លើ​កជាអនុសាសន៍ថា ​​​​ពីឥឡូវទៅ​វិស័យអចលនទ្រព្យ​​​​នឹងកើន​ឡើង ​និងមានភាគរយ​ខ្ពស់ជាងមុន ដែល​​​​បុគ្គលមួយ​ចំនួន​ខ្ចីលុយពី​​​ធនាគារ​​​គ្មាន​​លុយ​បង្វឹ​ល​​​​​ជារឿងបុគ្គល​​​ទេ​​ ចំពោះ​វិស័យដីធ្លីនៅរឹងមាំណាស់​​ ហើយ​​​លើសពីនេះ​​អ្វី ដែល​រដ្ឋាភិបាល​កម្ពុជាបាន​ធ្វើកន្លងមក​ ​​​វាសមល្អ​​ឥតខ្ចោះគ្រប់​គ្រាន់ហើយដែរ​​​។​​​

លោកបណ្ឌិត​​​ គី​​​ម ហ៊ាង ​​​​បានស្នើសុំថា ​​«អ្វីដែលខ្ញុំស្នើ​សុំនោះគឺ ​​សូម​ឲ្យ​មន្រ្តី ក្រោម​ឱ​វាទ​និងក្រសួង​​​​​ទាំងអស់​​​ធ្វើ​ការងារគោរពវិជ្ជាជីវៈ​​​​​​​​​​​ ​​​​​​​ហើយទោះជា​​រដ្ឋាភិ​បាល​បាន​ធ្វើ​ល្ល្អ​​យ៉ាងណាក៏ដោយ បើ​មន្រ្តីក្រោម​​​មិ​នធ្វើ​តាម​​នោះ​ជាបញ្ហា​​​​ ប៉ុន្តែ​​​​បើ​ធ្វើ​បា​ននោះ​​​​ស្រុក​​ខ្មែរយើង ​​នឹង​​​រីកចម្រើន​​​​ខ្លាំង​​​​​​​​​​ ហើយ​​​បញ្ហាប្រឈម​​​នឹងលុបបំបាត់លែងមាន​​​​តែម្តង​​​»។​

ជាង​​​​ចុងក្រោយ​រាល់​បុគ្គលដែលពាក់ព័ន្ធពិសេស​ អ្នក​​​​វិនិយោគលើវិស័យអចលនទ្រព្យ​​​ត្រូវតែមានការប្រុងប្រយ័ត្ន​មុន ​​​​​និងទិញ​​​ឬវិនិយោគវិស័យ​នេះ ​​​​​​សូមពិគ្រោះ​​យោ​បល់​​​​​​ពី​​​អ្នក​​ជំ​​​​នាញឲ្យ​បា​នច្បាស់​​ ដើម្បី​​​​​កុំ​​ឲ្យ​មាន​​​​ហានិភ័យ​កើតឡើង​​ ហើយ​​ខាង​​​​សមាគម​​​​អ្នក​វាយ​​តម្លៃអច​​​​លនទ្រព្យនិងក្រុមហ៊ុនអចលនទ្រព្យ​​​​​​​មានអ្នកជំនាញច្រើនអាច​​​​​ជួយ​ប្រឹក្សា​យោប​​ល់ឲ្យ​​​​​​​​ ដូច្នោះ​​​​​​សូមឲ្យអ្នក​វិនិយោគទាំងអស់ទាំងក្នុង ​​​និងក្រៅប្រទេស​​​​​​ទទួល​បាន​ជោគជ័យ ពិសេស​​​​​នោះ​ប្រជាជនកម្ពុជាតែម្តង៕​​​​​​