ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចុះហត្ថលេខាលើសេចក្តីសម្រេច កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ដោយអនុវត្តវិន័យចំពោះមន្ត្រីនគរបាលជាតិ ចំនួន ២០ រូប នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ដោយរូបភាពដកហូតឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ មូលហេតុ ដោយសារតែប៉ូលិសទាំង ២០រូបនោះ បោះបង់ចោលការងារ។
យោងតាមសេចក្តីសម្រេចដដែលបានបញ្ជាក់ថា ប្រាក់បៀវត្សរ៍ និងរបបឧបត្ថម្ភផ្សេងៗ ត្រូវបានកាត់ផ្តាច់ និងលុបចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ចាប់ពីខែសីហា ឆ្នាំ២០១៩ តទៅ៕