ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ការិយាល័យអ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនសាធារណជនថា គណនីតេឡេក្រាម “CEO. H.E HENG Sour” (@HENG_Souradmin) មិនមែនជាគណនីរបស់ រដ្ឋមន្ត្រី ហេង សួរ នោះទេ ហើយ រដ្ឋមន្ត្រី ក៏មិនមានជាប់ពាក់ព័ន្ធជាមួយនឹងក្រុមតេឡេក្រាមឈ្មោះ “ប្រាក់ចំណេញ ROI ប្រចាំថ្ងៃរបស់ OCIC ការវិនិយោគ” នោះដែរ។

ក្រសួងមិនទទួលខុសត្រូវនូវរាល់ការបាត់បង់ អត្ថប្រយោជន៍ណាមួយដែលបង្កដោយគណនីតេឡេក្រាម ឬក្រុមតេឡេក្រាមខាងលើនោះឡើយ។
ក្រសួង សូមព្រមានដល់ម្ចាស់គណនីតេឡេក្រាមក្លែងក្លាយ និងម្ចាស់ក្រុមតេឡេក្រាមខាងលើ ឱ្យលុបចោល នូវគណនីតេឡេក្រាម និងរូបភាពទាំងអស់របស់ រដ្ឋមន្ត្រី ហេង សួរ ជាបន្ទាន់។ ទន្ទឹមនឹងនេះ ក្រសួង សូមស្នើសុំអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធធ្វើការស៊ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះ ករណីនេះ។