ឧកញ៉ាឡាយ ឈុនហួ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន សុីធី រ៉ាយស៍ អុីមផត អិចផត ខូ អិលធីឌី (City Rice Import Export Co., Ltd) រួមជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា (Cambodia Rice Federation) បានអញ្ជេីញចុះសួរសុខទុក្ខ និង សម្តែងការសោកស្តាយចំពោះ អគ្គីភ័យឆាបឆេះនៅរោងម៉ាស៊ីនកិនស្រូវ អង្ករ របស់រោងម៉ាសុីនកិនស្រូវ ឈិត ប៊ុនថន នៅក្នុងខេត្តព្រៃវែង ដែលត្រូវអគ្គិភ័យ បង្កឡើងដោយទុស្សេចរន្តអគ្គីសនី នៅត្រង់ចំណុចទូបែងចែកភ្លើងនៅក្នុងរោងម៉ាស៊ីន ដែលផ្ទុះចេញជាផ្កាភ្លើងទៅប៉ះផ្ទាំងអ៊ីសូឡង់ការពារកម្តៅនៅជាប់ដំបូលស័ង្កសី បណ្តាលឱ្យឆាបឆេះយ៉ាងលឿនតែម្តង។ ដោយសំណាងល្អកម្ទេចភ្លើងឆេះបន្ទះអ៊ីសូឡង់ បានធ្លាក់ពីលើដំបូលមកឆេះបាវច្រកស្រូវ និងបាវច្រកអង្ករ នៅខាងក្រោមថែមទៀត ប៉ុន្តែមិនបានឆេះរាលដាលធ្ងន់ធ្ងរពេកឡើយ។
ឧកញ៉ាបានសរសើរនៅភាពរឹងពឹងមិនតក់ស្លុត របស់លោកឈិត ប៊ុនថន និងការសហការជាមួយប្រជាការពារពន្លត់អគ្គីភ័យខេត្តបានសំរាចនៅការពន្លត់អគ្គីភ័យបានយ៉ាងឆាប់រហ័ស ប្រេីប្រាស់ត្រឹមតែបួនឡានទឹកប៉ុណ្ណោះដោយគ្រប់គ្រងនៅការខាតបង់ ក្នុងកំរិតមួយដែលទទួលយកបាន។ ខេត្តព្រៃវែង: នារសៀលថ្ងៃទី២៣ខែមីនា ឆ្នាំ២០២៥