ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង អញ្ជើញគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

ភ្នំពេញ:លោក ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលបានទទួលមរណភាពក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងក្រុមគ្រួសារ ចំពោះការបាត់បង់បងប្រុសជាទីគោរពស្រឡាញ់។

ក្នុងគ្រាដ៏សោកសង្រេងនោះ,លោក ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង លើកហត្ថបួងសួងដល់គ្រប់វត្ថុស័ក្កិសិទ្ធិ សូមគោរពឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន សូមឆាប់បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕