ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អភិបាលខេត្តកំពង់ស្ពឺ ៖ ពិធីប្រណាំងរទេះសាឡីគោលឿន គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលកើតឡើងចេញពីការផ្ដួចផ្ដើមគំនិត របស់អ្នកខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីប្រណាំងរទេះសាឡី គោលឿន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ក្រោមអធិបតីភាពលោក សុន ជា សមាជិក្រុមប្រឹក្សាខេត្ត លោកបណ្ឌិត ជាម ច័ន្ទសោភណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកជំទាវ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ យុវជនកម្ពុជា(ស.ស.យ.ក) និងក្រុមកីឡាករប្រណាំងរទេះសាឡី គោលឿន ជាច្រើនទៀត ពិធីនេះដែរប្រារព្ធនៅភូមិស្នោទី២ សង្កាត់រការធំ ក្រុងច្បារមនខេត្តកំពង់ស្ពឺ។

អស់រយៈពេល ១១ឆ្នាំហើយ ដែលរដ្ឋបាលខេត្តបានរៀបចំពិធីប្រណាំងរទេះសាឡីគោលឿននេះឡើង ក្នុងគោលបំណង ចូលរួមអភិរក្ស លើកស្ទួយ អភិវឌ្ឍន៍ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ នូវប្រពៃណីដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាយូរណាស់មកហើយ ។ ហើយឆ្នាំនេះដែរ ក៏មានបេក្ខជនដាក់ពាក្យចូលរួមប្រកួតមកពីតាមបណ្តា រាជធានី ខេត្ត សរុបចំនួន ៦៧នឹម ក្នុងនោះមានគោធំចំនួន ៤៤នឹម គោតូចចំនួន ២៣នឹម។

ទន្ទឹមនឹងនេះផងដែរ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរគ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងបង្កើនអោយមានពិធីនេះកើតឡើង ជាមួយគ្នានេះដែរ លោកបណ្ឌិតអភិបាលខេត្តក៏សង្ឃឹមថា ព្រឹត្តិការណ៍នេះនឹងអាចឈានដល់ កម្រិតថ្នាក់ជាតិជាក់ជាពុំខាន ដែលទាំងអស់នេះកើតចេញឡើងពីគំនិតផ្ដើមផ្ដើមរបស់ប្អូនអ្នកខេត្តកំពង់ស្ពឺ។

បន្ថែមពីនេះទៀតហើយ លោកបណ្ឌិត ក៏បានគូសបញ្ជាក់ថា នៅឆ្នាំក្រោយៗទៀត និងមានការរៀបចំអោយល្អប្រសើរជាងនេះ ទាំងទីលានប្រកួត ការចូលរួមរបស់បេក្ខជន ក៏ដូចជាប្រាក់រង្វាន់ផ្សេងៗ ដើម្បីបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានចូលទស្សនាផងដែរ៕