សារលិខិតជូនពរ សូមក្រាបបង្គំទូលថ្វាយ
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ
ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លា នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យវត្ថុស័ក្តិសិទ្ធទាំងអស់ក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ តាមបីបាច់ថែរក្សាសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គប្រកបដោយព្រះរាជកាយពលមាំមួន ព្រះរាជសុខភាព ល្អបរិបូរណ៍ និងព្រះរាជជន្មាយុយឺនយូរជាងរយព្រះវស្សា ។
ក្រាបបង្គំទូលថ្វាយពី ទូលព្រះបង្គំ
ជាខ្ញុំ ឡាយ ឈុនហួ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន ស៊ីធីរ៉ាយស៍ អ៊ីមផត អិចផតខូអិលធីឌី