ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អង្គភាពសារព័ត៌មាន ដេលី ខ្មែរ (Daily-Khmer)ទទួលបានបណ្ណសរសើរ ពីអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងការចូលរួមយ៉ាងសកម្មប្រឆាំងព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយព័ត៌មានពិតនៅកម្ពុជា

ភ្នំពេញ: អង្គភាពសារព័ត៌មាន ដេលីខ្មែរ (Daily-Khmer)នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥នេះ បានទទួលបណ្ណសរសើរពីអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងការចូលរួមយ៉ាងសកម្មប្រឆាំងព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយព័ត៌មានពិតនៅកម្ពុជា

ការទទួលបានបណ្ណសរសើរនេះ គឺដោយសារតែសារព័ត៌មានអង្គភាពសារព័ត៌មាន ដេលី ខ្មែរ (Daily-Khmer)បានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ហើយបានផ្សព្វផ្សាយព័ត៌មានពិត ក៏ដូចជាបានផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធផលជាក់ស្តែងនានារបស់រាជរដ្ឋាភិបាល ព្រមទាំងសកម្មភាពប្រតិកម្ម និងបុរេសកម្មនានា របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៕