ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ធនាគារជាតិនៃកម្ពុជា ជំរុញវិស័យហិរញ្ញវត្ថុកម្ពុជា ដើរឱ្យទាន់សមាហរណកម្ម ក្នុងតំបន់ និងពិភពលោក

ភ្នំពេញ៖ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ចាត់ទុកការអភិវឌ្ឍធនធានមនុស្ស ជាទ្រព្យសកម្មភាពដ៏សំខាន់ និងចាំបាច់មិនអាច ខ្វះបាន ដើម្បីឲ្យកម្ពុជា ជាពិសេសវិស័យហិរញ្ញវត្ថុ ដើរឱ្យទាន់សមាហរណកម្ម ទៅក្នុងតំបន់ និងពិភពលោក ក្នុងពិធីបើកវគ្គសុក្រិតការ ជំនាន់ទី១៣ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ។

លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាអ្នកដឹកនាំ ប្រកបដោយគុណវឌ្ឍិ មន្ត្រីបុគ្គលិកទាំងអស់ត្រូវបន្តស្វែងយល់ និងតាមឱ្យទាន់សភាពការណ៍ ត្រូវការអភិវឌ្ឍជំនាញ ការរៀនសូត្រពីបទពិសោធន៍ល្អៗ តាមរយៈលក្ខណៈសម្បត្តិ៣យ៉ាងគឺ សុចរិតភាព សមត្ថភាព និងការចេះយល់ចិត្ត ។

លោក បន្តទៀតថា ទាក់ទិននឹងការពង្រីកសមត្ថភាពនេះ ធនាគារជាតិនៃកម្ពុជា ចាត់ទុកការអភិវឌ្ឍន៍ធនធានមនុស្ស គឺជាទ្រព្យសកម្មភាពដ៏សំខាន់ និងចាំបាច់សម្រាប់ការអភិវឌ្ឍនាពេលបច្ចុប្បន្ន  ដើម្បីតាមឱ្យទាន់សមាហរណកម្មរបស់កម្ពុជាទៅក្នុងតំបន់ និងពិភពលោក ជាពិសេសក្នុងវិស័យហិរញ្ញវត្ថុ។

តាមរយៈស្វ័យសិក្សាស្រាវជ្រាវ និងផ្លាស់ប្តូរបទពិសោធន៍ជាមួយរៀមច្បងនៅកន្លែងធ្វើការ និងតាមរយៈកម្មវិធីបណ្តុះបណ្តាលផ្សេងៗ ត្រូវអភិវឌ្ឍចំណេះដឹងផ្នែកព័ត៌មានវិទ្យា និងភាសាបរទេសសម្រាប់ជីវិតការងារ ក្នុងសកល ភាវូបនីយកម្ម ត្រូវចេះប្រើប្រាស់និងសំយោគចំណេះដឹងដែលមាន ដើម្បីជាប្រយោជន៍ក្នុងការងារប្រចាំថ្ងៃ និងត្រូវមាន គុណធម៌ និងវប្បធម៌ ជួយគ្នាទៅវិញទៅមក ការចែករំលែកចំណេះដឹង និងព័ត៌មាន និងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ដើម្បី ធានាគុណភាព ប្រសិទ្ធភាព និងនិរន្តរភាពការងារនៅធនាគារជាតិនៃកម្ពុជា ៕