ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានសមាគម(ADFIAP)បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី៩៨ នៃសមាគម ADFIAP

ប្រទេសអូម៉ង់៖ នាព្រឹក ថ្ងៃព្រហស្បតិ៍្តថ្ងៃទី២៤ ខែមេសាឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP)បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី៩៨ នៃសមាគម ADFIAP នៅសណ្ឋាគារ Mandarin Oriental ទីក្រុងមូស្កាត ប្រទេសអូម៉ង់ ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន ដែលពាក់ព័ន្ធនឹងដំណើរវិវត្តន៍ទៅមុខរបស់សមាគម។