ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ដេចព្រះឧត្តមចរិយា បណ្ឌិត​ ឈឹង ប៊ុនឈា ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត​ អំ លីមហេង សម្ពោធឆ្លងសមិទ្ធផលនានា​ តែងតាំងមន្ត្រីសង្ឃនិងស្រោចស្រពសុគន្ធវារី

ខេត្តកំពង់ធំ: សម្ដេចព្រះឧត្តមចរិយា បណ្ឌិត​ ឈឹង ប៊ុនឈា ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត​ អំ លីមហេង សម្ពោធឆ្លងសមិទ្ធផលនានា​ តែងតាំងមន្ត្រីសង្ឃនិងស្រោចស្រពសុគន្ធវារីរៀបចំឡើងនៅថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២៦​ខែមេសា ឆ្នាំ២០២៥។

ពិធីបុណ្យសម្ពោធឆ្លងសមិទ្ធផលនានា​ តែងតាំងមន្ត្រីសង្ឃនិងស្រោចស្រពសុគន្ធវារីប្រគេនព្រះសុខាចារ្យ​ ណំ​ សុភក្ត្រា​ ក្រោមព្រះអធិបតីភាពសម្ដេចព្រះឧត្តមចរិយា បណ្ឌិត​ ឈឹង ប៊ុនឈា ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត​ អំ លីមហេង សម្តេចព្រះសង្ឃនាយក​ គណ:មហានិកាយនៃព្រះរាជាណាចក្រកម្ពុជា​ ដោយមានការចូលរួមពីឯកឧត្តម​ ញុឹក​ បានខេង​ អភិបាលរង​ តំណាងឯកឧត្តមអភិបាលខេត្តកំពង់ធំ​ មួយអន្លេីដោយគណ:ប្រតិភូអមនិងព្រះរាជាគណៈ ព្រះមេគណខេត្ត​ សហការី​ ព្រមទាំងពុទ្ធបរិស័ទជាច្រេីនរូប​ នៅវត្តមុនីរង្សី​ ឃុំត្រពាំងឫស្សី​ ស្រុកកំពង់ស្វាយ​ ខេត្តកំពង់ធំ។