ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ត្រីក្លាសេប្រមាណជាង០២តោននាំចូលពីក្រៅប្រទេសដោយគ្មានលិខិតអនុញ្ញាតត្រូវវបានមន្រ្តីជំនាញស្ទាក់ឃាត់បាននៅស្រុកបវេលខេត្តបាត់ដំបង

បាត់ដំបង:ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ​ ដាញ់​ ដាញ់អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០​២៥ វេលាម៉ោង​១៥និង៣០នាទីលោកវរសេនីយ៍ឯក​ យី​ យក់សាន​ នាយការិយាល័យនគរបាល​ប្រឆាំងបទល្មេីសសេដ្ឋកិច្ចនៃ​ស្នងការដ្ឋានបានដឹកនាំកម្លាំងក្នុងការិយាល័យសហការជាមួយមន្រ្តីជំនាញរដ្ឋបាលជលផលខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង និងកម្លាំងកងរាជអាវុធហត្ថ ស្រុកបវេល បានឃាត់រថ យន្ត០១គ្រឿង ម៉ាក​Hyundai ពណ៌បៃតង ឆ្នាំ២០០៥ ពាក់ផ្លាកលេខ ភ្នំពេញ 3G-4732 ដឹកជញ្ជូនត្រីក្លាសេ ស្ថិតនៅចំណុច​ ភូមិអន្លង់រៃ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ដែលតាមប្រភពគឺករណីដឹក ជញ្ជូនត្រី គ្មានលិខិតអនុញ្ញាតនាំចូល​ (នាំចូល​ពីប្រ ទេសថៃ ) ។
នៅក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចចម្រុះបានរកឃើញត្រី(ត្រីប្រាក្លាសេ) ទំងន់ប្រហែល2,000kg និងត្រីកន្ធរបង្កក ទំងន់ 500kg ។ចំពោះត្រីនិងមធ្យោបាយព្រមទាំងអ្នកបេីករថយន្ត​មន្រ្តីជំនាញរដ្ឋបាលជលផល ខេត្តបាត់ដំបងជាអ្នកអនុ​វត្តនីតិវិធីបន្ត៕


(រូបភាពការិ/សេដ្ឋកិច្ច)​