ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សហគមន៍ទុរេនបែកអន្លូងស្ទឹងត្រង់ សូមអំពាវនាវដល់អ្នកប្រមូលទិញធុរេនទៅលក់បន្តនិងអ្នកបរិភោគពិនិត្យប្រភបធុរេនឲ្យបានច្បាស់លាស់

ភ្នំពេញ៖ យោងតាមសហគមន៍កសិកម្មទុរេនបែកអន្លូងស្ទឹងត្រង់ខេត្តកំពង់ចាមកាលពីថ្ងៃទី៨ខែឧសភានេះ បានអំពាវនាវដល់អ្នកប្រមូលទិញធុរេនទៅលក់បន្តនិងអ្នកបរិភោគពិនិត្យប្រភបធុរេនឲ្យបានច្បាស់លាស់ ព្រោះធុរេននាំចូលពិតជាមានផលប៉ះពាល់ ពិតជាកើតមានដល់ធុរេនក្នុងស្រុក។
សហគមន៍កសិកម្មទុរេនខាងលើកឡើងថា ដោយសារតែតម្លៃនាំចូលមកថោក ប៉ុន្តែអ្វីសំខាន់ត្រូវពន្យល់ពលរដ្ឋឲ្យយល់ពីបញ្ហាសុខភាព ដើម្បីឲ្យពួកគាត់ផ្អាកក្នុងការទិញផលិតផលធុរេននាំចូល។ ក្តីបារម្ភរបស់សហគមន៍ពិតជាមាន តែមិនមានអ្វីដែលជាធំដុំនោះដែរ ហើយសូមអំពាវនាវឲ្យអ្នកបរិភោគទាំងអស់ពិចារណា មុននឹងហូបត្រូវរកប្រភពធូរេនឲ្យបានច្បាស់លាស់មុនទិញបន្តទៅចែកចាយលក់ បើករណីសង្ស័យអាចទាក់ទងមកសហគមន៍បាន ដើម្បីដឹងក្នុក្រមខណ្ឌធុរេនបែកអន្លូងស្ទឹងត្រង់។
លើសពីនេះសហគមន៍កសិកម្មទុរេនបែកអន្លូងស្ទឹងត្រង់ សូមស្នើសុំទៅរាជរដ្ឋាភិបាលរឹតបន្តឹងការនាំចូលតាមច្រកព្រំដែន ដើម្បីធានាសុវត្ថិភាពអ្នកហូប និងគាំទ្រដល់ផលិតករអ្នកផលិតកុំឲ្យខាតបង់ច្រើនហើយកន្លងទៅការប្រឈមរបស់កសិករគឺ បច្ចេកទេសការផលិត ការប្រែប្រួលអាកាសធាតុ បន្ថែមពីនេះការនាំចេញធុរេនពីក្រៅប្រទេសពិបាកក្នុងកាប្រកួតប្រែងនិងធុរេនក្នុងស្រុក។
សហគមន៍កសិកម្ម ទុរេនបែកអន្លូងស្ទឹងត្រង់លើកឡើងថា សូមបងប្អូននិយមបរិភោគទុរេនជ្រាបថា គិតត្រឹមថ្ងៃទី០៧ខែឧសភាឆ្នាំ២០២៥នេះ ទុរេនបែកអន្លូង ឬទុរេន មានប្រភពមកពីតំបន់បែកអន្លូងភាគច្រើនបំផុតមិនទាន់ដល់ពេលកាត់ប្រមូលផលបាននៅឡើយទេ ចំពោះពូជទុរេនមាន់ថង ហើយករណីទុរេនមាន់ថងដែលអាចកាត់បានគឺមានបរិមាណតិចតួចបំផុតដែលមិនអាចដាក់លក់ ឬផ្សាយលក់យ៉ាងច្រើនឬដល់រាប់តោននោះបានដែរ។បើតាមអភិបាលខេត្តតាកែវ លោក វ៉ី សំណាង, រហូតមកដល់ពេលនេះ មិនមានការលួចនាំចូលផ្លែទុរេនខុសច្បាប់ចូលមកកាន់ទីផ្សារប្រទេសកម្ពុជាតាមខេត្តតាកែវនោះទេ ហើយក្រៅពីផ្លែទុរេន លោកក៏បានណែនាំឲ្យមន្រ្តីតាមច្រកទ្វារ ទប់ស្កាត់ការលួចនាំចូលពងទា ពងមាន់ និងសាច់បង្កកខុសច្បាប់ចូលមកប្រទេសកម្ពុជាផងដែរ។
សូមបញ្ជាក់ថា ផ្លែទុរេនរបស់ប្រទេសវៀតណាមកំពុងចាល់នៅលើទីផ្សារ ដោយសារការនាំចេញទៅទីផ្សារក្រៅប្រទេសត្រូវបានរាំងស្ទះ ជាពិសេសប្រទេសចិន បានពង្រឹងការត្រួតពិនិត្យយ៉ាងដិតដល់បំផុត លើផ្លែទុរេននាំចូលពី វៀតណាម និងថៃ ទាក់ទងនឹងការតេស្ដរកមើលសារធាតុគីមី ដែលមាននៅលើផ្លែទុរេន និងសារធាតុគីមីហាមឃាត់ម្យ៉ាង ដែលគេប្រើជាថ្នាំជ្រលក់ទុរេន ដើម្បីឲ្យឆាប់ទុំ ហើយវាត្រូវបានហាមឃាត់ដោយសារមាន ហានិភ័យខ្ពស់ ដែលអាចបង្កជំងឺមហារីកលើអ្នកទទួលទាន។