ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នាយប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ព្រំដែនដូងកាន់ដំណែងថ្មីរងការចោទថា បណ្តោយឲ្យឈ្មួញតូចធំដឹកទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចូលពីប្រទេសវៀតណាមទាំងថ្ងៃទាំងយប់

ស្វាយរៀង ៖យោងតាមសេចក្តីរាយការណ៍ពីមន្រ្តីពាក់ព័ន្ធ នៅច្រកទ្វារតំបន់ព្រំដែនដូង ស្រុករមាសហែក ខេត្តស្វាយរៀងបានឲ្យដឹងថា បច្ចុប្បន្ននេះក្រុមឈ្មួញ តូច ធំអាជីវករ និងប្រជាពលរដ្ឋនៅតែនាំចូលទំនិញគេចពន្ធច្រើនប្រភេទពីប្រទេសវៀតណាមយ៉ាងពេញបន្ទុក ដោយមានការបើកដៃពីសំណាក់លោក នាយប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ ព្រំដែនដូងចូលកាន់ដំណែងថ្មីល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ។

ចំណែកលោក ឧត្តមសេនីយ៍ទោ ពេជ្រ វិរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងលោក ប៉េង ពោធិ័សា អភិបាលខេត្តស្វាយរៀង មិនចាត់វិធានការទប់ស្កាត់នូវភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់លោកនាយប៉ុស្តិថ្មីនិងបក្សពួកនោះទេ បែបណ្តោយអោយធ្វើអ្វីៗតាមអំពើចិត្ត។
សេចក្តីរាយការណ៍លើកឡើងថា ហេតដូច្នេះហើយទើបលោក នាយប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ព្រំដែនដូងថ្មីប្រើតួនាទី អំណាច បើកបារ៉ាស់ឲ្យឈ្មួញនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុកហើយក្រុមឈ្មួញ និងអាជីវករ សុទ្ធតែត្រូវបង់លុយលើ តុក្រោមតុតាមការកំណត់របស់លោកនាយប៉ុស្តិថ្មី ដោយគ្មាននរណាហ៊ានតវ៉ាឡើយ។

ប្រភពពីក្រុមឈ្មួញ និងអាជីវករបានឲ្យដឹងថា ការនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ តាមច្រកទ្វារតំបន់ ព្រំដែនដូង ស្រុករមាសហែក ពួកគាត់ដឹកជញ្ជូនទំនិញឆ្លង ដែនពីប្រទេសវៀតណាមចូលមក ប្រទេសខ្មែរនៅសល់កម្រៃតិចតួចប៉ុណ្ណោះ ព្រោះសមត្ថកិច្ចជាច្រើនស្ថាប័នប្រចាំច្រកនិងសមត្ថកិច្ចនៅតាមដងផ្លូវគាបយកលុយច្រើន ៗ។ពិសេសក្រុមមន្រ្តីរបស់លោក នាយប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ព្រំដែនដូងថ្មីប្រព្រឹត្តរបៀបអំពើពុករលួយប្រមូលលុយក្រុមឈ្មួញនិងអាជីវករធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងសុខស្រួល។

ជាងនេះទៅទៀតដោយសារអាងមានខ្នងបង្អែករឹងមាំទើបលោក នាយប៉ស្តិថ្មី ប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយស្រេចតែអំពើចិត្តគ្មានញញើតអ្វីទាំងអស់។

យោងតាមប្រភពមន្រ្តីនៅច្រកទ្វារតំបន់ ព្រំដែនដូង បានបង្ហើបទៀតថា រយៈពេលចុងក្រោយនេះក្រុមឈ្មួញ និងអាជីវករសម្រុកនាំចូលទំនិញគេចពន្ធ ទំនិញ បង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមយ៉ាងគំហុក ចំណែកលោក នាយប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ព្រំដែនដូងថ្មីប្រមូលលុយបានយ៉ាងច្រើនជារៀងរាល់ថ្ងៃ គ្មានឈ្មួញ ណាអាចរំលងបានឡើយ។

ដូច្នេះលោកឧត្តមសេនីយ៍ទោ ពេជ្រ វិរៈ ស្នងការនគរបាលខេត្តស្វាយរៀងនិងលោកប៉េង ពោធិ៍សា អភិបាល ខេត្តស្វាយរៀង មិនគួរបណ្ដែតបណ្ដោយតទៅទៀតឡើយ ។
សារព័ត៌មាន ដេលីខ្មែរ មិនអាចសុំការបំភ្លឺពីស្នងការខេត្តស្វាយរៀង និងអភិបាលខេត្តបាននៅឡើយទេនៅថ្ងៃទី១៣ខែឧសភានេះ។
ប៉ុន្តែករណីនេះប្រជាពលរដ្ឋនិងក្រុមឈ្មួញរកស៊ីត្រឹមត្រូវបានទទួចស្នើសុំ
ឯកឧត្អតមភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម ឱម យុិនទៀង អង្គភាពប្រឆាំងអំពើពុករលួយចាត់មន្រ្តីជំនាញក្រោមឱវាទ ចុះសិក្សាស្រាវជ្រាវភាពមិនប្រក្រតីប្រព្រឹត្តអំពើពុករលួយរបស់លោក នាយប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ ព្រំដែនដូងថ្មី បើកដៃអោយឈ្មួញនិងអាជីវករនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុកផង។