ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ដំណើរទស្សនកិច្ចគណៈប្រតិភូកំពង់ផែអាប៊ូដាប៊ីប្រទេសអារ៉ាប់រួមអេមីរេត មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ៣:៣០ នាទីរសៀល ថ្ងៃអង្គារទី១៣ ខែឧសភា ឆ្នាំ២០២៥នៅសាលប្រជុំតូចកសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច គណៈប្រតិភូកំពង់ផែអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួមអេមីរេត ក្នុងគោលបំណងស្វែងយល់ អំពីសក្តានុពល ប្រតិបត្តិការ វឌ្ឍនភាព និងការអភិវឌ្ឍរបស់ កសស រួមទាំងប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកនៅកម្ពុជា ។